កញ្ចក់វ៉ែនតា 𝐇𝐎𝐘𝐀 បានពង្រីកទីផ្សារមកកាន់ប្រទេសកម្ពុជាហើយ ដោយបានទទួលសិទ្ធចែកចាយផ្តាច់មុខដោយក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝.
ដោយបានទទួលសិទ្ធក្នុងការចែកចាយផ្តាច់មុខ ពីក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝. ដែលមានបទពិសោធន៍ជាង 𝟐𝟎ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្ម ផ្នែកចក្ខុមាត្រសាស្រ្ត និងសហកាជាមួយ ម៉ាកយីហោ 𝐇𝐎𝐘𝐀 ដែលជាក្រុមហ៊ុននាំមុខរបស់ប្រទេសជប៉ុនល្បីល្បាញខាងបច្ចេកវិទ្យាកែវភ្នែក បានប្រកាសបើកសម្ពោធជាផ្លូវការនូវ កញ្ចក់វ៉ែនតា 𝐇𝐎𝐘𝐀 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ។ នេះបើតាមការឲការដឹងពីលោក ម៉ុក ចេងឃាង ជាប្រធានផ្នែកកញ្ចក់ ក្រុមហ៊ុន វីសិនឃែរ ខូភើរេសិន អិលធីឌី។
លោក ម៉ុក ចេងឃាង បន្តទៀតថា កញ្ចក់វ៉ែនតា 𝐇𝐎𝐘𝐀 ត្រូវបានទទួលស្គាល់ទូទាំងសាកលលោក នូវជំនាញដែលច្បាស់លាស់ក្នុងការដោះស្រាយនូវរាល់បញ្ហាភ្នែក ដោយផ្តល់ជូននូវកញ្ចក់ដ៏ច្រើនសម្បូរបែបដើម្បីបំពេញតម្រូវការលើបញ្ហាភ្នែក។ ពីកញ្ចក់តែមួយ និងកញ្ចក់កែវពង្រីក បង្កើតបានជាកញ្ចក់ ដែលពិសេសមួយក្លាយជាផលិតផលរបស់ 𝐇𝐎𝐘𝐀 រួមទាំងការរចនាកញ្ចក់យ៉ាងពិសេស។ ពេលដែល ម៉ាកយីហោ 𝐇𝐎𝐘𝐀 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝. បានដើរតួជាភ្នាក់ងារផ្តាច់មុខជួយសម្រួលដល់ការណែនាំ និងចែកចាយកញ្ចក់វ៉ែនតាកម្រិត 𝐏𝐫𝐞𝐦𝐢𝐮𝐦 របស់ 𝐇𝐎𝐘𝐀 នៅទូទាំងប្រទេស។ លោក ឲដឹងទៀតថា កិច្ចសហការរវាង 𝐇𝐎𝐘𝐀 និង 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝. ត្រូវបានធ្វើឡើងដើម្បីកំណត់នូវវិស័យអុបទិកក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញពីក្រៅប្រទេសរបស់ 𝐇𝐎𝐘𝐀 ជាមួយក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 ។
អស់រយៈពេលជាង 𝟖𝟎ឆ្នាំមកហើយ 𝐇𝐎𝐘𝐀 𝐕𝐢𝐬𝐢𝐨𝐧 𝐂𝐚𝐫𝐞 គឺជាក្រុមហ៊ុនឈានមុខលើសកលលោក ក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាអុបទិក។ ក្នុងនាមជាអ្នកផលិតកញ្ចក់វ៉ែនតាដែលមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ 𝐇𝐎𝐘𝐀 នឹងបន្តជំរុញការច្នៃប្រឌិតបច្ចេកវិទ្យាខាងផ្នែកអុបទិក ដើម្បីស្វែងរកដំណោះស្រាយថែទាំភ្នែកដ៏ល្អបំផុតសម្រាប់អ្នកជំនាញថែរក្សាភ្នែក។
សូមបញ្ជាក់ដែរថា 𝐇𝐎𝐘𝐀 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 𝟏𝟗𝟒𝟏 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ម៉ាកយីហោ 𝐇𝐎𝐘𝐀 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសកលលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប និងផលិតផលវេជ្ជសាស្រ្តឈានមុខគេ។