កម្ពុជា-ចិន រៀបចំវេទិកាផ្លាស់ប្តូរវប្បធម៌ ដែលមានចំណងជើងថា “ភ្នំសមុទ្រគ្មានព្រំដែន អ្នកជិតខាងចិត្តរួមគ្នា” លើកទី៤ នៅទីក្រុងប៉េកាំង

កម្ពុជា-ចិន បានរៀបចំវេទិកាផ្លាស់ប្តូរវប្បធម៌ ដែលមានចំណងជើងថា “ភ្នំសមុទ្រគ្មានព្រំដែន អ្នកជិតខាងចិត្តរួមគ្នា” ជាលើកទី៤ ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំង ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហការរៀបចំដោយក្រុមហ៊ុន China Huaneng Group Co., Ltd.,(ឆៃណា ហ័រនឹង)សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

លោក Li Xiangliang អគ្គនាយករង China Huaneng Group Co., Ltd., បានថ្លែងថា ក្នុងនាមជាកម្លាំងដ៏សំខាន់ ក្នុងការចូលរួមក្នុងអភិបាលកិច្ចថាមពលសកល និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិភពលោក ក្រុមហ៊ុនហ័រនឹង បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅយុគសម័យថ្មី។ ជាងនេះទៅទឿតបានអនុវត្តយ៉ាងសកម្ម ចំពោះកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រដែលមានវិស័យសំខាន់ទាំង៦” រវាងចិន-កម្ពុជា និងបម្រើការងារយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ផ្តោតលើគោលដៅឈ្នះ-ឈ្នះ និងប្រើវប្បធម៌ជាស្ពានភ្ជាប់ តាមរយៈសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបង្ហាញពីខ្លឹមសារនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មវប្បធម៌រវាងប្រទេសទាំងពីរ។ 

ស្របពេលដែលការកសាងរួមគ្នា ប្រកបដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់ និងផ្លូវ” កំពុងតែប្រសិទ្ធិភាពទៅមុខ ក្រុមហ៊ុន ហ័រនឹង នឹងបន្តគោរពនូវគោលការណ៍ ពិភាក្សារួម សាងសង់រួម និងចែករំលែករួម ដោយមានការប្តេជ្ញាចិត្តមិនប្រែប្រួលក្នុងការបង្កើត “គំរូស្តង់ដារ” នៃកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-ចិន ផ្តល់នូវដំណោះស្រាយរបស់ ហ័រនឹង ដើម្បីធានាការផ្គត់ផ្គង់ថាមពលស្ថេរភាព និងការអភិវឌ្ឍបរិស្ថានស្អាតនៅក្នុងតំបន់។ ក្រុមហ៊ុនក៏បានធ្វើឱ្យសកម្មការកសាង “ស្ពានភ្ជាប់” រវាងប្រជាជនចិននិងកម្ពុជា អោយប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ និងសម្រេចបានកិច្ចបញ្ចូលវប្បធម៌ និងការរួមរស់ស្និទ្ធស្នាលរវាងប្រជាជនទាំងពីរ។

  លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ដែរថា ក្នុងរយៈពេលបីឆ្នាំ កន្លងមកនេះ សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន ដោយមានតួនាទីសំខាន់ក្នុងការចងសម្ព័ន្ធមិត្តភាព និងការយល់ច្បាស់រវាងប្រជាជនទាំងពីរ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រសម្ព័ន្ធភាព ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន និងកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

  លោក ស៊ុយ ប៊ុនឡាយ លេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានឲ្យដឹងដែរថា វេទិកានេះបានពង្រឹងបន្ថែមទៀត នូវស្ពាននៃការតភ្ជាប់រវាងប្រជាជនទាំងពីរ និងជួយជាកម្លាំងក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងរដ្ឋាភិបាលទាំងពីរ ក្នុងវិស័យមនុស្សធម៌។ សង្ឃឹមថាវេទិកានេះ នឹងអាចពង្រីកបន្ថែមទៀត លើវិស័យជាច្រើនដូចជាវប្បធម៌ និងទេសចរណ៍នាពេលអនាគត។

  លោក Zhao Gang នាយករង សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ក៏បានប្រាប់ឲ្យថា ក្នុងនាមជាអង្គភាព ផ្តួចផ្តើមមួយនៃសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សាកលវិទ្យាល័យភាសាបរទេសប៉េកាំង សូមចាប់ដៃគ្នាជាមួយក្រុមហ៊ុន ឆៃណា ហ័រនឹង ដើម្បីធ្វើសកម្មភាពវប្បធម៌រួមគ្នា ជាមួយសាកលវិទ្យាល័យ មជ្ឈមណ្ឌលច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីជំរុញការទាក់ទងគ្នានៃប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ដែលថា វេទិកានេះត្រូវបានរៀបចំជា បីផ្នែក គឺ « រូបភាពរំលឹករាប់ពាន់ឆ្នាំ» « ភ្នំនិងសមុទ្របង្ហាញអំពីមិត្តភាពយូរអង្វែង» និង « អ្នកប្រាជ្ញនិយាយអំពីអ្នកជិតខាងល្អ» ដើម្បីបង្ហាញពីមិត្តភាពជ្រាលជ្រៅ ដ៏មានប្រវត្តិយូរលង់ របស់ប្រទេសចិននិងកម្ពុជា និងបញ្ជូនក្តីសង្ឃឹមល្អប្រសើរនៃការចាប់ដៃគ្នារីកចម្រើន និងមិត្តភាពអនុវតន៍ពីជំនាន់មួយទៅជំនាន់មួយ។