ការបង្កករបស់ជំនួយរបស់សហរដ្ឋអាមេរិកអាចបណ្តាលឲ្យ NGOs ភាគច្រើនដែលធ្លាប់ជួយជនភៀសខ្លួនរាប់លាននាក់នៅលើពិភពលោក ជាពិសេសនៅសូម៉ាលីត្រូវមានពិការភាពហើយ

នៅក្នុងជំរុំបណ្ដោះអាសន្នដែលដាច់ស្រយាលនៅតាមជាយរដ្ឋធានីរបស់ប្រទេសសូម៉ាលី ដែលមានមនុស្សរាប់ម៉ឺននាក់កំពុងភៀសខ្លួននៃភាគកណ្តាលនៅតែរស់នៅនៅក្រោមពន្លឺថ្ងៃ ដោយមិនប្រាកដថាពួកគេនឹងមានលទ្ធភាពទទួលបានអាហារ និងថ្នាំពេទ្យឬអត់នោះទេ ខណៈដែលពិភពលោកក៏មានជនភៀសខ្លួនពីសង្រ្គាមរាប់លាននាក់ដែរ។  ភាពមិនប្រាកដប្រជានេះ ធ្វើឡើងតាមក្រឹត្យបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយបង្កកជំនួយបរទេសភាគច្រើនដែលធ្លាប់ទទួលពីប្រទេសមហាអំណាចរបស់លោកដែរ។ សហរដ្ឋអាមេរិកធ្លាប់ផ្តល់ជំនួយបរទេសច្រើនជាងប្រទេសដទៃទៀតនីលើពិភពលោកជាថវិកាប្រមាណជា ៦០ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ឬប្រហែល ១% នៃថវិកាសរុបអាមេរិកដែរ។ សូមបញ្ជាក់ថាសូម៉ាលីគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅហើយលើជំនួយបរទេស ដើម្បីមើលថែទាំជនភៀសរាប់លាននាក់ដែលផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធនាពេលកន្លងមក។ ការបង្កកជំនួនមូលនិធិនេះក៏បានបង្កឱ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកដែលត្រូវការការថែទាំផ្នែកវេជ្ជសាស្រ្តបន្ទាន់ រួមទាំងអ្នកផ្ទុកមេរោគអេដស៍ផងដែរ ព្រោះវាបានរំខានដល់ការងាររបស់អង្គការមិនមែនរដ្ឋាភិបាលស្ទើរតែទាំងអស់នៅក្នុងប្រទេសសូម៉ាលី។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬ USAID បានចំណាយប្រាក់ចំនួន ៣៦៩ លានដុល្លារនៅក្នុងប្រទេសសូម៉ាលីក្នុងឆ្នាំ២០២១  ដោយគាំទ្រអ្វីៗគ្រប់បែបយ៉ាងចាប់ពីកម្មវិធីអនាម័យ រហូតដល់អាហាររូបត្ថម្ភសង្គ្រោះបន្ទាន់ ជាមួយនឹងមូលនិធិដែលបញ្ជូនតាមរយៈរដ្ឋាភិបាល និងក្រុមមិនមែនរដ្ឋាភិបាលក្តី៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ