ការពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញការអភិវឌ្ឍរីកចម្រើននាំមកនូវអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ !

សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមាន ប្រសាសន៍ថា ការពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញការអភិវឌ្ឍរីក ចម្រើននាំមកនូវអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ដូច នេះក្នុងឱកាសដែលសម្តេច និងលោកជំទាវ ញ៉ែម សាខន ,ឯកឧត្តម កែ គឹម យ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីកាត់ឬសខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធិផលនានាក្នុង វត្តគីរីជលសាភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ។ ពិធីនេះមានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត អភិបាល រងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះ ។
សម្តេចក្រឡាហោម បានថ្លែងការកោត សរសើរ និងវាយតំលៃខ្ពសើចំពោះសប្បុរស ជន ពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមសាងសង់ព្រះវិហានេះឡើង ដែលមិនមែនជាការសន្យាចោលនោះទេ ។ហើយថវិកា ដែលចំណាយលើការសាងសង់ ដោយសារមាន ការចូលរួមពីសប្បុរសជនដែលបានចូលរួមតាមសទ្ធាជ្រះថ្លា តាមរយ:បុណ្យកឋិនទាន ៣លើករួមមកហើយ ចំពោះព្រះវិហារនេះបានសាងសង់រួចរាល់ និងកាត់ខណ្ឌសីមានាពេលនេះ ។
សម្តេចក្រឡាហោម បានបញ្ចាក់ថា ព្រះ វិហារនេះបំរើឱ្យវិស័យព្រះពុទ្ធសាសនា ដែលបានសាងសង់នៅលើតំបន់កោះ ហើយ ក៏ជាទីអារាមដែលបំរើឱ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀត មានដូចជា វប្បធម៌ ទេសចរណ៍ជាដើម យើងនៅមានកិច្ចការជាច្រើនទៀតត្រូវបន្តធ្វើមានដូចជារបងវត្ត ដូច្នេះយើងបន្តកៀគរសប្បុរសជនជួយសាងសង់របងវត្តទៅតាមសុទ្ធាជ្រះថ្លារៀងៗខ្លួន ។
សម្តេចបានបញ្ជាក់បន្ថែមថា ក្នុងនាមសម្តេច ជាអ្នកផ្តួចផ្តើមក៏សាងព្រះវិហា ថ្ងៃនេះយើងបានរួមគ្នាអភិវឌ្ឍវិស័យពុទ្ធសាសនា ព្រោះវាមានឥទ្ធិពលទៅលើវិស័យផ្សេងៗទៀត ដូច្នេះយើងបន្តរួមគ្នាស្របតាមបំណង ប្រាថ្នាព្រះមហាក្សត្រកម្ពុជា ដែលព្រះកុរណាតែងតែមានព្រះទ័យទុកដាក់ជាថ្នាក់ដឹកនាំកំពូលរបស់កម្ពជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ច្រក ល្ហកដែលចង់បានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានចែកជូនយាយជី តាជី ១០០នាក់ នូវក្រណាត់សរ និងថវិកា និងប្រគល់ថវិការជូនរដ្ឋបាលកោះរ៉ុង សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម ផងដែរ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍ស្តីពីការសាងសង់ ដែលជំរាបជូនដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ព្រះវិហារក្នុងវត្តគីរីជលសារកោះរ៉ុង សាងសង់លើខឿនប្រទក្សិណ ទទឹង ៣៣,៣០ម៉ែត្រ បណ្តោយ ៧៤,៧ម៉ែត្រ មានរានហាលនៅខាងមុខ ដំបូលព្រះវិហារសាងសង់តាមរចនាបថព្រះវិហារជហ្វា៨ បុស្បុក ៥ថ្នាក់ ប្រក់ក្បឿងស្រកាលិញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលបុស្បុក ៣៥,៣៥ម៉ែត្រ នៅខាងមុខប្រតិស្ឋានមានដងទង់ ១គូ ចំណែកផ្នែកខាងក្នុងព្រះវិហារ ប្រតិស្ឋានព្រះពុទ្ធបដិមា ព្រះអង្គសាងពីស្ពាន់កម្ពស់ ៣,១២ ម៉ែត្រ លើជញ្ជាំង និងពិតានវិចិត្ររចនាដោយគំនូរបុរាណពុទ្ធប្បវត្តិ ព្រមទាំងកសាងមហាកុដិ (បង្គន់) រោងបាយ ការដំាដើមឈើ អណ្តូងទឹក ស្ថាបនាផ្លូវបេតុងជាដើម ចំណាយថវិកាប្រមាណ ២ ,៦៦៤ ,៤១៧ដុល្លារ ។ ជាមួយគ្នានេះ ចំពោះការចាក់បំពេញដីឈូសឆាយផ្លូវនៅផ្នែកខាងមុខ និងជុំវិញបរិវេណវត្ត គឺជាការចូលរួមចំណែកដោយសទ្ធាជ្រះថ្លារបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ថវិកាដែលបានចំណាយសម្រាប់ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តគិរីជលសាកោះរ៉ុង កើតចេញពីសទ្ធាជ្រះថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រួមទាំងសប្បុរ សជនជាតិ និងអន្តរជាតិ និងពុទ្ធបរិស័ទជិតឆ្ងាយ ។