ការរៀបចំព្រឹត្តការណ៍តាំងពិព័រណ៍អាពាហ៍ពិពាហ៍ ដែលមានលក្ខណះខ្នាតធំ ជាងគេនៅក្នុងរាជធានីភ្នំពេញ ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើឡើងនៅទីតាំង អគារមង្គលការ ដឺ ព្រេមៀ សេន ធ័រ សែនសុខ នាថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាដឺ ព្រេមៀ ផាលេស លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអោយ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទសារព័ត៌មានអំពីពិព័រណ៍អាពាហ៍ពិពាហ៍ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រុមហ៊ុនទាំង៦ រួមមាន ក្រុមហ៊ុន GANZ BERG ចុងភៅតាំង តិចម៉េង ចុងភៅ សេង ហុកហេង ក្រុមហ៊ុនOUR STUFF CARPET សំអាងការ ឌី សូនិត្តា និងក្រុមហ៊ុនLUKFOOK JEWELLERY។
លោក មាន សំអុល បានមានប្រសាសន៍ថា ក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក និងរៀបចំព្រឹត្តការណ៍តាំង ពិព័រណ៍អាពាហ៍ពិពាហ៍ ដែលមានលក្ខណះខ្នាតធំ ជាងគេនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៤នេះ ដែលប្រារព្ធធ្វើឡើងនៅទីតាំង អគារមង្គលការ ដឺ ព្រេមៀ សេន ធ័រ សែនសុខ នាថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និង ជាអនុ ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងការអញ្ជើញចូលរួមពី លោកជំទាវ ភឿង សកុ ណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។លោកនាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុនយើងដែលបង្កើត ពិព័រណ៍អាពាហ៍ពិពាហ៍នេះឡើងគឺ៖ ១. ដើម្បីអោយគ្រប់ក្រុមហ៊ុនដែលមានអាជីវកម្មនិងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ ។ ២. ផ្តល់ភាពងាយស្រួលចំពោះអតិថិជនកូនកំលោះកូនក្រមុំ គូរស្វាមីភរិយា ដែលមានគំរោងរៀបចំមង្គលការ និង បណ្តារក្រុមហ៊ុនផ្តល់សាវាកម្មផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន ។ ៣. ចូលរួមចំណែកដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិបានជ្រួតជ្រាបពីប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ។ ៤. បង្ហាញពីភាពយល់ដឹងនិងការរីកចំរើនលូតលាស់ផ្នែក ផ្តល់សេវាកម្មអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរយើង និងបង្ហាញ អំពីសេវាកម្មគ្រប់គ្រងរៀបចំកម្មវិធីអាពាហ៍ពីពាហ៍ ដែលរួមមានដូចជា៖ លោកអាចារ្យ អគារការ ចុងភៅ សំអាងការ តន្ត្រីបុរាណនិងសម័យ គ្រឿងអលង្ការ ដេគ័រតុបតែង ភេសជ្ជៈគ្រប់ប្រភេទ និងសេវាកម្មពិធីការជាច្រើនទៀត ។ល។ ថែមពីនោះទៀតគឺ ចូលរួមលើកតំកើនលើវិស័យពិព័រណ៍អាពាហ៍ពិពាហ៍ និងចូលរួមលើកស្ទួយប្រទេសកម្ពុជាយើងអោយកាន់តែមានសក្តានុពល និងរីកចំរើនបន្ថែមទៀត។នៅក្នុងឱកាសនេះ លោក មាន សំអុលបានបញ្ជាក់បន្តថា ចំពោះគ្រប់ក្រុមហ៊ុនដៃគូរសហការដែលចូលរួមកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនគ្រប់ៗគ្នា ទាំងស្តង់ខ្នាតធំ ស្តង់ខ្នាតមធ្យម ស្តង់ខ្នាតតូច គឺទទួលបានការគាំទ្រពីសំណាក់អតិថិជន គោលដៅជាច្រើន ជាពិសេសអតិថិជនដែលមានគំរោងរៀបចំមង្គលការ និងរៀបចំមង្គលការរួចហើយ នៅទីតាំង ដឹ ព្រេមៀ សេនធ័រ សែនសុខ ចំនួនរាប់ពាន់គូរ ដែលក្រុមការងារយើងខ្ញុំបានផ្តល់ពត៌មានជូនពួកគាត់ និងអញ្ជើញពួកគាត់អោយមកចូលរួមទស្សនាដោយសេរី និងអតិថិជនផ្សេងៗទៀត តាមរយះបណ្តាដៃគូរសហការចូលរួមទាំងអស់ និង តាមរយះការផ្សព្វផ្សាយផេកផ្លូវការរបស់ក្រុមហ៊ុន ដឺ ព្រេមៀ សេនធ័រ សែនសុខ ដូចជា៖ បណ្តាញសង្គមហ្វេ សបុក តេកតុក វីដេអូ និង ការផ្សព្វផ្សាយនៅលើផ្ទាំង LED របស់ភោជនីយដ្ឋាន ដឺ ព្រេមៀ ផាលេស និង មានផ្ទាំងប៉ាណូផ្សព្វផ្សាយដាក់នៅបរិវេណខាងមុខអគាររោងការ ដឺ ព្រេមៀ សេនធ័រ ព្រមទាំងតាមរយះតារាចំរៀងប្រុសស្រីល្បីៗ និង ពិធីការ ពិធីការនី ព្រមទាំងផ្សព្វផ្សាយតាមបណ្តាញសារពត៌មានទៀតផងដែរ ។ គ្រប់បណ្តាក្រុមហ៊ុនទាំងអស់ ដែលចូលរួមពិព័រណ៍នេះ គឺមានភាពងាយស្រួលក្នុងការណែនាំដល់អតិថិជន និង ផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួននីមួយៗ ជូនអតិថិជននៅកន្លែងដាក់តាំងបង្ហាញដោយផ្ទាល់តែម្តង ។
តាមការបញ្ជាក់របស់លោក មាន សំអុល បានលើកឡើងទៀតថា ចំពោះអតិថិជន និង ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកទស្សនាការតាំងពិព័រណ៍អាពាហ៍ពិពាហ៍ នៅថ្ងៃនោះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ដោយទទួលបានកាដូវត្ថុអនុស្សាវរីយ៍ពីបណ្តាក្រុមហ៊ុននានា និង ទទួលបានការបញ្ចុះតំលៃភ្លាមៗ រាល់ការបញ្ជាទិញនៅតាមស្តង់របស់ក្រុមហ៊ុននីមួយៗ ថែមទាំងទទួលបានការ ប្រឹក្សាយោបល់អំពីសេវាកម្មអាពាហ៍ពិពាហ៍ភ្លាមៗ ពីបណ្តាផ្នែកលក់របស់ក្រុមហ៊ុននីមួយៗ ព្រមទាំងបានទស្សនាការ ប្រគុំតន្ត្រីដ៏អស្ចារ្យពីតារាល្បីៗ ដោយមិនចាំបាច់ចំណាយថវិកាផងដែរ ។ ចំពោះអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ដែលមានបំណងយកកូនៗមកទស្សនានៅទីតាំងកន្លែងតាំងពិព័រណ៍យើងក៍មានការរៀបចំសួនកុមារ ផ្តល់ជូនសំរាប់