កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ភ្លើងឆាបឆេះនៅកំពង់ផែអ៊ីរ៉ង់នៅតែបន្ត ខណៈចំនួនមនុស្សស្លាប់កើនឡើងដល់២៨នាក់ និង ១០០០នាក់រងរបួស

កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ភ្លើងឆាបឆេះនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់បន្ទាប់ពីហេតុការណ៍ផ្ទុះឡើងមួយកាលពីថ្ងៃអាទិត្យនេះ បានអង្រួនកំពង់ផែក្នុងប្រទេសសម្លាប់មនុស្ស២៨នាក់និងរបួសជាង១០០០នាក់ផ្សេងទៀត ក្នុងនោះសកម្មភាពឧទ្ធម្ភាគចក្រនិងយន្តហោះ បានទម្លាក់ទឹកពីលើអាកាស ដើម្បីពន្លត់ភ្លើងឆេះពេញមួយយប់រហូត ដល់ព្រឹកថ្ងៃអាទិត្យនៅឯកំពង់ផែ Shahid Rajaei ។ ហេតុការណ៍ផ្ទុះដ៏អាក្រក់នេះបានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ក្នុងប្រទេសអូម៉ង់សម្រាប់កិច្ចចរចាជុំទីបី ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់។ គ្មាននរណាម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បានបញ្ចេញយោបល់ថាហេតុការណ៍ផ្ទុះនេះគឺជាការវាយប្រហារឬយ៉ាងណានោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូម្បីតែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលបានដឹកនាំកិច្ចពិភាក្សា កាលពីថ្ងៃពុធនោះ ពិតជាបានទទួលស្គាល់ថា “សេវាសន្តិសុខរបស់យើង បានប្រុងប្រយ័ត្នខ្ពស់ ហើយករណីកន្លងមកគឺជាការប៉ុនប៉ងនិង ព្យាយាមបំផ្លិចបំផ្លាញ ដោយប្រតិបត្តិការធ្វើឃាតផង ដែលរៀបចំឡើង ដើម្បីឱ្យមានការឆ្លើយតបស្របច្បាប់ណាមួយពីរដ្ឋាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្តល់តួលេខមនុស្សស្លាប់ដោយនិយាយថាអាជ្ញាធរកំណត់បានអត្តសញ្ញាណអ្នកស្លាប់ត្រឹមតែ១០នាក់ប៉ុណ្ណោះ ក្នុងនោះមានស្ត្រី២នាក់។ ជាមួយគ្នានេះដែរទូរទស្សន៍រដ្ឋបានរាយការណ៍បន្ថែមថា ភ្លើងបានស្ថិតនៅក្រោមការគ្រប់គ្រងហើយ ហើយវានឹងរលត់ទាំងស្រុងនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។ មានព័ត៌មានលំអិតតិចតួចខ្លះ បានបង្ហាញពីមូលហេតុបណ្តាលឱ្យមានអគ្គិភ័យភ័យឆាបឆេះនៅខាងក្រៅទីក្រុង Bandar Abbas និងបណ្តាលឱ្យផ្ទុះធុងឧស័ន្មផ្សេងទៀតដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ