កិច្ចប្រជុំរបស់ក្រុមអ្នកជំនាញជួយជនរងគ្រោះដោយសារមីន និងកាកសំណល់សង្គ្រាម នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប

កិច្ចប្រជុំក្នុងគោលបំណងស្តារលទ្ធភាពពលកម្ម ជាផ្នែកសំខាន់មួយនៃការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលអាចផ្តល់ជូននៅតាមទីកន្លែងផ្សេងៗជាច្រើន ដូចជា មន្ទីរពេទ្យ (ផ្នែកជំងឺក្នុង ឬផ្នែកជំងឺក្រៅ) មជ្ឈមណ្ឌលស្តារលទ្ធ ភាពពលកម្មកាយសម្បទា (PRC) មណ្ឌលសុខភាព និងសហគមន៍។ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មដល់ ជនងាយរងគ្រោះបំផុត ជាកត្តាចាំបាច់សម្រាប់ការសម្រេចបានគោលដៅនៃ “ការមិនទុកនរណាម្នាក់ចោល” របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពង្រឹងលទ្ធភាពទទួលបានសេវាស្ដារស្តារលទ្ធភាពពលកម្ម ក៏អនុលោមតាម យុទ្ធសាស្ត្របញ្ចកោណដើម្បីពង្រឹងមូលធនមនុស្ស (ជាពិសេសតាមរយៈការលើកកម្ពស់សុខភាព និងការអប់រំ) សំដៅពន្លឿនការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ផងដែរ។