កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Trump និង លោក Zelenskyy លើកនេះគឺមានដំណើរការល្អជាងមុន ដោយសហរដ្ឋអាមេរិកស្នើសុំធ្វើជាម្ចាស់នៃរោងចក្រថាមពលអ៊ុយក្រែនដើម្បីគ្រប់សន្តិសុខឲ្យបានឆាប់

បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានស្នើទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ថាសហរដ្ឋអាមេរិកគឺស័ក្កសមគួរតែត្រូវបានកាន់កាប់ភាពជាម្ចាស់នៃរោងចក្រថាមពលរបស់អ៊ុយក្រែនហើយ គឺដើម្បីធានាសន្តិសុខនៃគ្រឿងបរិក្ខារសំខាន់ៗ។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Trump បានប្រាប់លោក Zelenskyy អំឡុងពេលហៅទូរស័ព្ទពិភាក្សាគ្នាកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ប្រយោជន៍ខ្លាំងក្នុងនាមជាម្ចាស់នៃដំណើរការរោងចក្រទាំងនោះជាមួយនឹងអ្នកជំនាញអគ្គិសនី និងឧបករណ៍ប្រើប្រាស់នានា”។ អ្នកយកព័ត៌មាន AP លោក Aamer Madhani និយាយទៀតថាលោក Trump បញ្ជាក់ប្រាប់អ្នកព័ត៌មានថា “ភាពជាម្ចាស់របស់សហរដ្ឋអាមេរិកនៃថាមពលទាំងនោះអាចជារនាំងការពារដ៏ល្អបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះបាន” ។ ចំណែកលោក Zelensky វិញត្រូវគេដាក់សំណួរថាតើគិតយ៉ាងណាដែរចំពោះភាពជាម្ចាស់របស់អាមេរិកនៃរោងចក្រថាមពលទាំងនោះ? នេះបើយោងទៅតាមសំដីរបស់លោក Rubio និង Waltz បញ្ជាក់ប្រាប់ AP ។ ដំណើរការគ្រប់គ្រងនោះវានឹងក្លាយទៅជាមធ្យោបាយថ្មីមួយទៀត ដើម្បីធានាបាននូវសុវត្ថិភាពល្អបំផុតសម្រាប់គ្រឿងបរិក្ខារសំខាន់ៗក្នុងរយៈពេលវែង។ ប៉ុន្តែវានៅមិនទាន់ច្បាស់ទេថាតើគំនិតនេះចេញពីលោក Trump ខ្លួនឯងប្រាកដមែនឬយ៉ាងណា? គំនិតនេះមួយទៀតត្រូវបានបំផុតឡើងអំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនោះគឺប្រធានបទស្តីពីបំណងប្រាថ្នារបស់អ៊ុយក្រែនសម្រាប់ប្រព័ន្ធមីស៊ីលស្នេហាជាតិ ដែលលោកប្រធានាធិបតី Trump បាននិយាយថា លោកនឹងពិនិត្យមើលលម្អិតលើបញ្ហានេះដែរ។ មកដល់ពេលនេះរដ្ឋាភិបាលរបស់លោក Trump កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់សារធាតុរ៉ែសំខាន់ៗរបស់អ៊ុយក្រែនវិញ ដោយចាត់ទុកជាការសងត្រលប់មួយផ្នែកសម្រាប់កិច្ចគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនអំឡុងពេលធ្វើសង្រ្គាមជាមួយរុស្ស៊ី។ សូមបញ្ជាក់ថាកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធនេះ គឺហាក់ដូចជាមានដំណើរការល្អ ស៊ីសង្វាក់គ្នាជាងការពិភាក្សាគ្នាដោយផ្ទាល់នៅសេតវិមានអាម៉េរិករវាងលោក Zelenskyy និង លោក Trump កាលពីជាង២សប្តាហ៍មុនទៅទៀត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ