នៅថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះ កុមារមកពីខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា កុមាររូបនេះមានសភាពធ្ញន់ធ្ងរ ដោយស្បែកមានដំបៅ និងខ្ទុះពេញខ្លួន, មេរោគក្នុងឈាម និងមានជំងឺរលាកសួតផងដែរ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាល រយៈពេល៣០ ថ្ងៃ កុមារដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ មកពី ខេត្តត្បូងឃ្មុំ រូបនេះ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត និង មានស្នាមញញឹមត្រលប់មកវិញ។ សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay