កំណាត់គល់ស្ពានព្រែកព្នៅ បានចាប់ផ្តើមតម្លើងចាក់របាំងទ្រូងផ្លូវ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរ សណ្តាប់ធ្នាប់ អោយកាន់តែប្រសើរថែមទៀត

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសជំនាញសាធារណការបានចុះតម្លើងចាក់របាំងទ្រូងផ្លូវ រួមមាន ៖

១-តម្លើងចាក់របាំងទ្រូងផ្លូវ បេតុង ចាប់ពីស្ពានព្រែកព្នៅ ដល់ប្រសព្វរង្វង់មូលអប្សរា ។  កំណាត់មហាវិថី ឈ្នះឈ្នះ  ។

២-ត្រៀមលាបថ្នាំបន្ថែមទៀតក្នុងភូមិសាស្រ្ត តំបន់ស្ពានព្រែកព្នៅ និងរបាំងបេតុងទ្រូងផ្លូវ ដាក់ស្លាកសញ្ញាចរាចរកំណត់ល្បឿនអតិបរមា ។

មហាវិថីនេះ ត្រៀមអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។ ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់ ។