ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយពីសក្តានុពលទេសចរណ៍ និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយពីសក្តានុពលទេសចរណ៍ និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ,

   ខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននឹងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរនេះ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

  ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនអ្នកសារព័ត៌មាន ពីសក្តានុពលទេសចរណ៍របស់កម្ពុជា និង ផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាព កក់ក្តៅ ស្នាមញញឹម ផាសុកភាព និងសុវត្ថិភាព ដើម្បីបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា។ ការផ្សព្វផ្សាយនាឱកាសនេះ ធ្វើឡើងខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ ផងដែរ ៕