ក្រសួង-ស្ថាប័នដែលជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបណ្ដាលប្រទេសជាអាស៊ាន​ចំនួន១០ប្រទេស បានស្វែងយល់ទស្សនកិច្ចសិក្សាអំពី​ប្រទេស​និង​ប្រជាជន​ប៉ាគីស្ថាន

ដំណើរទស្សនកិច្ចសិក្សា រយៈពេលមួយសប្តាហ៍ពេញ តបតាមការអញ្ជើញរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសប៉ាគីស្ថាន អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេ ប្រមាណជាង២០នាក់ បន្ទាប់ពីបានហោះហើរជាច្រើនម៉ោង និងជើងហោះហើរតភ្ជាប់បានមកដល់រដ្ឋធានី Islamabad សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅដើមឆ្នាំ ២០២៥។ ដំណើរផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយទៅកាន់ប្រទេសប៉ាគីស្ថាន មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំរុញការសន្ទនា និងទំនាក់ទំនងរវាងប្រទេសប៉ាគីស្ថាន។

ទស្សនះកិច្ចសិក្សានេះ ចែករំលែកអំពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយ លោក Noel Hidalgo Tan មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានវប្បធម៌ និងព័ត៌មាននៃលេខាធិការដ្ឋានអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ហើយបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប៉ាគីស្ថានក្នុងវិស័យសារព័ត៌មានមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Widia Librianti មន្ត្រីនៃគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានបានបន្ថែមថា “ការផ្លាស់ប្តូរវប្បធម៌ និងភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយអាចបម្រើជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកសាងស្ពានរវាងតំបន់អាស៊ាន។  គំនិតផ្តួចផ្តើមនេះផ្តល់នូវវេទិកាដ៏ល្អមួយសម្រាប់អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយពីភាគីទាំងពីរដើម្បីភ្ជាប់ទំនាក់ទំនង សហការ និងផ្លាស់ប្តូរបទពិសោធន៍។

ក្នុងអំឡុងពេលថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន អ្នកសារព័ត៌មាន និងអ្នកជំនាញមកពីអាស៊ាន និងប៉ាគីស្ថានរួមគ្នាបានសិក្សា ពិភាក្សាចែករំលែកអំពីការអភិវឌ្ឍន៍របស់ប្រទេសប៉ាគីស្ថានក្នុងវិស័យប្រវត្តិសាស្ត្រ បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម គំនិតផ្តួចផ្តើមឌីជីថលរបស់ប្រទេសប៉ាគីស្ថាន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបានទៅទស្សនាសារមន្ទីរ និងកន្លែងបេតិកភណ្ឌមួយចំនួននៅក្នុងរដ្ឋធានី Islamabad ទីក្រុង Muree ។

គណៈប្រតិភូក៏បានធ្វើការជាមួយនាយកដ្ឋានទំនាក់ទំនងសាធារណៈ – ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយនៃប្រទេសប៉ាគីស្ថាន បណ្ឌិត្យសភាទំនាក់ទំនង (ISA) អាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកប៉ាគីស្ថាន (PEMRA) ទស្សនកិច្ច និងធ្វើការជាមួយ PEMRA នៅទីក្រុង Islamabad។

ក្នុងអំឡុងបំពេញទស្សនកិច្ច នៅអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចប៉ាគីស្ថាន (PEMRA) ប្រធាន PEMRA លោក Muhammad Saleem បានចែករំលែកជាមួយអ្នកសារព័ត៌មានអាស៊ានអំពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សុខដុមនីយកម្មវប្បធម៌ និងសង្គមរវាងតំបន់។

លោក ថា “ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការ។  យើងប្តេជ្ញាក្នុងការកសាងភាពជាដៃគូជិតស្និទ្ធជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ»។

អាស៊ាន និងប៉ាគីស្ថាន បានចែករំលែកទស្សនៈថា នៅមានកិច្ចការងារជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីទាញយកសក្តានុពលពេញលេញនៃភាពជាដៃគូសម្រាប់ផលប្រយោជន៍រួម ពីបណ្ដាប្រទេសជាអាស៊ាន ជាមួយប៉ាគីស្ថាន ។  អាស៊ានលើកទឹកចិត្តប៉ាគីស្ថានឱ្យគាំទ្រចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2045 និងផែនការយុទ្ធសាស្រ្តអាស៊ាននាពេលខាងមុខ ខណៈពេលដែលកំពុងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ានលើវិស័យសំខាន់ៗចំនួនបួននៃកិច្ចសហប្រតិបត្តិការដែលបានកំណត់នៅក្នុងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។  អាស៊ានក៏បានលើកទឹកចិត្តប៉ាគីស្ថានឱ្យគាំទ្រការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ 2025 (MPAC) និងផែនការការងារផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ហើយស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលឧត្តមភាពអាស៊ាន។