ក្រុមនិស្សិតសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចូលរួមបង្ហាញពីវប្បធម៏ប្រពៃណីដល់និស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសចិន
ក្រុមនិស្សិត សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមកម្មវិធីពិព័ណ៌វប្បធម៌អន្តរជាតិ លើកទី៤ របស់សាកលវិទ្យាល័យ អានហ៊ួយ នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលមានប្រមាណចំនួន ២៥ ប្រទេសចូលរួម។ ក្នុងនោះដែរ និស្សិតអាហារូបករណ៏ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅថា និស្សិត អ.ម.ត ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន កិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន កម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដែលមានលោក មាន អឺរ៉ូ ,លោក ឡា ហុកឡុង និងលោក សាវុធ កុលច័ន្ទរិទ្ធ ក្រោមការដឹកនាំ និងចង្អុលបង្ហាញ របស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រង និស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំ សាធារណរដ្ឋ ប្រជាមានិតចិន បានដឹកនាំនិស្សិតខ្មែរ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អានហ៊ួយ សម្ដែងបង្ហាញនូវ «របាំរស្មីដួងច័ន្ទ» សិល្បៈក្បាច់គុណបុរាណខ្មែរ «គុនល្បុកតោ» និងការបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីបុរាណខ្មែរ ក្នុងនោះដែរ ក៏មានការបង្ហាញ អំពីវប្បធម៌ អរិយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ ម្ហូប-អាហារ នំ-បង្អែមប្រពៃណីខ្មែរ តំបន់ទេសចរណ៍វប្បធម៌-ធម្មជាតិកែរឆ្នៃរបស់កម្ពុជាបង្ហាញទៅកាន់មិត្តភក្តិអន្តរជាតិទាំងអស់ស្វែងយល់បានកាន់តែច្បាស់បន្ថែមទៀតអំពីកម្ពុជា។បន្ថែមពីនេះទៀតក្រុមនិស្សិត អ.ម.ត បានរៀបចំម្ហូបអាហារបែបប្រពៃណីខ្មែរជាច្រើនមិន ដើម្បីផ្តល់ជូនដល់និស្សិតបរទេសឲ្យភ្លក់រស់ជាតិមុខម្ហូបខ្មែរ ក៏ដូចជាចូលទស្សនាស្វែងយល់អំពីវប្បធម៌-អរិយ្យធម៌ ព្រមទាំងចូលរួមរៀនរាំរបាំប្រពៃណីខ្មែរយើង ៕