ក្រុមហ៊ុនដំឡើងរថយន្តអគ្គិសនី ប៊ីវ៉ាយឌី (BYD)នឹងចេញជារូបរាងឆាប់ៗនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើន

ក្រុមហ៊ុនដំឡើងរថយន្តអគ្គិសនី ប៊ីវ៉ាយឌី (BYD)នឹងចេញជារូបរាងឆាប់ៗនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើន
……………..
ការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត
ប៊ីវ៉ាយឌី ខេមបូឌា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ ផ្តើមបើកដំណើរការសាងសង់ជាផ្លូវការហើយ
នៅថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងលោកអភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ អង្គភាព រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាសក្ខី ភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ឯកឧត្តម បានបន្ថែមថា រោងចក្រនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បាន បញ្ចាក់ថា រោងចក្រដំឡើងរថយន្ត ប៊ីវាយឌី ខេមបូឌា នាពេលនេះដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើងរថយន្ត(BYD)ជាលទ្ធផលសំខាន់ និងជានិមិត្តរូប ហើយក៏ជាគម្រោងផលិតកម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជាផងដែរ ដោយក្រុមហ៊ុន(BYD)បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទ ពិសោធន៍ នៃឧស្សាហកម្មពាក់ព័ន្ធនានា រួមទាំងមានការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត ហើយនេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់ រីឯចំពោះមូលហេតុដែលក្រុមហ៊ុន(BYD) ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយពេល ៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែកថែបមិនអាចបំបែកបាន ដោយចិន និងកម្ពុជា បានជម្រុញមិត្តភាពដែកថែប និងក៏សាងសហគមន៍ជោគវាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត(BYD)នាពេលនេះស្របពេលដែលឯកឧត្ដមប្រធានធិបតីចិន បានអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា កន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា ការបើកការដ្ឋានសាងសង់រោងចក្រដំឡើង រថយន្ត (BYD)ក្នុងប្រទេសកម្ពុជា ជាសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន កម្ពុជា វានឹងដើរតួនាទីក្នុងការពន្លឿនឧស្សាហូបនីយកម្មរបស់កម្ពុជា ក្នុងការសា ង សង់ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មចិន កម្ពុជា ហើយបច្ចេកវិទ្យានៃការផលិតកម្មរថយន្តកម្ពុជា ដោយទន្ទឹមនេះការបណ្តុះបណ្តាលកម្មករឧស្សាហកម្មដែលមានសមត្ថភាពជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថ្មីរបស់កម្ពុជានាពេលអនាគត ដែលទាំងអស់នេះជាគម្រោងផលិតយានជំនិះថាមពលថ្មីរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយកាត់បន្ថយការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព ហើយការបើកការដ្ឋាននៃរោងចក្រ(BYD)គឺជាការអនុវត្តលទ្ធផល នៃដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតី Xi Jumping មកកាន់កម្ពុជា ដោយប្រទេសចិននឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពខ្ពស់។