ក្រុមហ៊ុន បញ្ញា ពេជ្រ ដែលមានលក់ ទទួលកម្មង់គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ នាំចូលមកពីប្រទេសចិន មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានធ្វើពិធីសម្ពោធដាក់លក់ជាផ្លូវការ
ក្រុមហ៊ុន បញ្ញា ពេជ្រ ដែលមានលក់ ទទួលកម្មង់គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ នាំចូលមកពីប្រទេសចិន មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានធ្វើពិធីសម្ពោធដាក់លក់ជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នាទីតាំងក្រុមហ៊ុន ស្ថិតក្នុងបុរី ប៉េង ហួត ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវ ហ៊ុន សេងនី ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល អាជ្ញាធរដែនដីពាក់ពន្ធ័យ៉ាងច្រើនកុះករ។
ក្រុមហ៊ុន បញ្ញា ពេជ្រ ដែលមានលក់ ទទួលកម្មង់គ្រឿងបរិក្ខាពេទ្យគ្រប់ប្រភេទ បានបើកដំណើរការលក់ដែលមានការគ្រប់គ្រងដឹកនាំដោយ លោកជំទាវ ប៉ុល មុន្នីរ័ត្ន អគ្គនាយកក្រុមហ៊ុន បញ្ញា ពេជ្រ ហើយមានកិច្ចសហការជាមួយ លោក Lu Jiang Hua អគ្គនាយកក្រុមហ៊ុន គ្រឿងបរិក្ខាពេទ្យ នៅប្រទេសចិន៕