ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

មិនខុសពីឆ្នាំមុនៗ គេតែងឃើញមានវត្តមានក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែល​ធ្វើ​ដំណើរ​ទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ  និងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​​ដៃគូ​ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បាន​ធ្វើដំណើរ​​ទៅ​​​​​​​​​​ជួបជុំ​បង​​ប្អូនក្នុងឱកាសដ៏ពិសេសនេះ​​ប្រកប​ដោយ​ផាសុខភាព និងសុវត្ថិភាពខ្ពស់។ បានទាំង​ធ្វើ​ដំណើរ​​ដោយ​ឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាក់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយ​ឥតគិតថ្លៃដើម្បី​បំ​​ពេញ​ជាតិទឹក សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេស​​ជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់​រដូវក្តៅនេះ។​

ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ​មានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់​របង​បញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល ដែលមានរយៈពេលចំនួន៦ថ្ងៃ គឺចាប់ថ្ងៃទី១២ និង១៧ ខែមេសា ខាងមុខនេះ។

ក្រុមហ៊ុន_វឌ្ឍនៈ_ប៊្រូវើរី_បន្តវត្តមានចែកជូនភេសជ្ជៈកីឡា_បំពេញជាតិទឹក