ក្រុមហ៊ុន Little Caesars Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកាន់កម្ពុជាជាមួយស្តង់ដា HOT-N-READY

នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ Little Caesars Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ នេះមិនត្រឹមតែជា Little Caesars Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះ ក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ (Drive-Through) ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងតម្លៃសមរម្យបំផុត។ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N- READY ដែលធានាថាអតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្ដៅៗឈ្ងុយឆ្ងាញ់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ជាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នកធ្វើការដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅ ពេលធ្វើដំណើរ។ មិនថារីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋាន ឬទិញភីហ្សាទៅញ៉ាំ នៅផ្ទះនោះទេ អតិថិជន នឹងទទួលបានភីហ្សាធ្វើថ្មីៗដែលរង់ចាំពួកគាត់គ្រប់ពេលវេលា។លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars បានមានប្រសាសន៍ថា យើងពិតជាមានក្តីសោម នស្សក្នុងការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុតដែលអតិថិជនរបស់យើងចូលចិត្ត។ យើងផ្តោតលើការធ្វើភីហ្សាប្រកដោយគុណ ភាពខ្ពស់ សម្រាប់អ្នកទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។ មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេនឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួលបានភីហ្សាស្តង់ដារ HOT-N-READY”។ លើសពីនេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើស ដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជា ដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម។រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្តល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOWNOW, E-GetS និង Nham24 ផងដែរ ដោយធានាថាអតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញាំភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ដោយផ្តល់ជូននូវភីហ្សាដែលមិនត្រឹម តែធ្វើថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ។អ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន វើល ប្រ៊ីដគ្រុប (WorldBridge Group) បានមានប្រសាសន៍ថា យើងមានមោទកភាពក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។ នេះគឺជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជាដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ។គួរបញ្ជាក់ថា ក្រុមហ៊ុនភីហ្សា Little Caesars Pizza មានទីស្នាក់ការកណ្តាលនៅទីក្រុង Detroit រដ្ឋ Michigan ហើយត្រូវបានបង្កើតឡើងដោយលោក Mike និងលោកស្រី Marian Illitch ក្នុងឆ្នាំ ១៩៥៩ ដែលកាលនោះមានភោជនីយ ដ្ឋានតែមួយហើយខ្នាតក្រុមគ្រួសារ។ បច្ចុប្បន្ននេះ Little Caesars Pizza ជាម៉ាកយីហោលំដាប់ទី៣នៅលើ ពិភពលោក ដែលមានភោជនីយដ្ឋាននៅគ្រប់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងមាននៅ២៩ប្រទេស និងតំបន់ផ្សេងៗ។ភោជនីយដ្ឋាន Little CaesarsⓇ Pizza មានប្រជាប្រិយភាពដោយសារភីហ្សា HOT-N-READY និងភាពល្បីល្បាញលើនំប៉័ង Crazy Bread របស់ខ្លួនដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដូចជាកា លាយបញ្ចូលគ្នារវាងឈីស និងទឹកជ្រលក់ដែលផលិតចេញពីផ្លែប៉េងប៉ោះកាលីហ្វ័រញ៉ា។ក្រុមហ៊ុនភីហ្សា Little Caesars Pizza ជាក្រុមហ៊ុនមួយដែលមានកំណើនខ្ពស់ និងមានបទពិសោធជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនំភីហ្សា ដែលមានតម្លៃជាទឹកប្រាក់ជាង ១៤៥ ពាន់លានដុល្លារអាមេរិកទូទាំងពិភពលោក។ ក្រុមហ៊ុន Little Caesars តែងតែស្វែងរកបេក្ខភាពអ្នកនាំសិទ្ធិផ្តាច់មុខ មកចូលរួមពីគ្រប់ទីផ្សារនៅបណ្តារប្រទេសជុំវិញពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Little Caesars ផ្តល់ឱកាសនូវសហគ្រិនឯករាជ្យនៅក្នុងប្រព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន Little Caesars ផ្តល់នូវម៉ាកយីហោដ៏រឹងមាំជាមួយនឹងតួអង្គដែលមានការទទួលស្គាល់ និងទាក់ទាញបំផុតនៅក្នុងប្រទេសគឺ Little Caesars។ ក្រុមហ៊ុន Little Caesars មានមោទនភាពដែលក្លាយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Ilitch Companies។ នៅក្នុងឱកាសនេះអ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridge Group) និងលោក Andres De Robina អនុប្រធានអន្តរជាតិ នៃLittle Caesars អ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុនវើលប្រ៊ីដគ្រុប និងលោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធបើកឲ្យដំណើរការជាផ្លូវការភោជនីយដ្ឋានដំបូងរបស់ខ្លួន Little Caesars Pizza ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ៕