ក្រោយបេសកកម្មក្នុងលំហអាកាសជាង ៩ខែ អវកាសយានិករបស់ NASA SpaceX ២រូប បានត្រលប់មកភពផែនដីវិញហើយ និងត្រូវរង់ចាំបន្សាំខ្លួនជាមួយផែនដី ៣ថ្ងៃទៀត មុនពេលជួបជុំគ្រួសារ

បន្ទាប់ពីបានបំពេញបេសកកម្មក្នុងលំហអាកាសជាង៩ខែ អវកាសយានិករបស់ NASA ដែលមានលោក Butch Wilmore និងលោកស្រី Suni Williams បានត្រឡប់មកកាន់ភពផែនដីវិញហើយនៅថ្ងៃអង្គារនេះ (ម៉ោងនៅអាម៉េរិក) ដោយពួកគេបានជិះកូនបាល់អវកាសធ្លាក់ចូលឈូងសមុទ្រម៉ិកស៊ិក។ កូនយាននេះគឺជាកន្សោមរបស់ SpaceX របស់ពួកគេដោយបានលោតឆ័ត្រយោង ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិកនាពេលល្ងាច ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ។
Splashdown បានកើតឡើងនៅឆ្នេរសមុទ្រ Tallahassee ក្នុងរដ្ឋ Florida Panhandle ដោយនាំយក odyssey ដែលមិនមានការគ្រោងទុកមកកាន់ទីបញ្ចប់របស់ពួកគេដែរ។ បន្ទាប់ពីត្រលប់មកវិញនៅលើផ្ទៃឈូងសមុទ្រនេះ ដែលជាឈូងសមុទ្រដែលលោក Trump ធ្លាប់បានចុះហត្ថលេខាចេញបញ្ជាឲ្យប្តូរឈ្មោះទៅជាទឹកឈូងសមុទ្រអាមេរិកាំងកាលពីខែមករាមក។ ដូច្នេះ Wilmore និង Williams នឹងត្រូវរង់ចាំរហូតដល់ពួកគេចេញពីកប៉ាល់សង្គ្រោះ SpaceX បានរួចហើយហោះហើរទៅកាន់ Houston មុនពេលជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេដែរ។
ក្រុមមន្ត្រីបាននិយាយថាអវកាសយានិកណាសាទាំងអស់នឹងត្រូវគេពិនិត្យសុខភាពលម្អិតដោយគ្រូពេទ្យជំនាញ ខណៈដែលពួកគេត្រូវសម្របខ្លួនទៅនឹងទំនាញផែនដីដោយថ្មើជើងផ្ទាល់ និង ប៉ះពាល់អ្វីៗលើផែនដីឲ្យបានជោគជ័យជាមុនសិន ទើបត្រូវគេអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមួយថ្ងៃ ឬពីរថ្ងៃទៀត។ កន្លងទៅគឺវាមានបញ្ហាជាច្រើនបានកើតឡើងនៅលើផ្លូវទៅកាន់ស្ថានីយអវកាស ដែលទីបំផុត NASA បានបញ្ជូន Starliner ត្រឡប់មកវិញដោយទទេ ហើយពួកគេនឹងផ្ទេរអ្នកបើកសាកល្បងទៅកាន់ SpaceX ជាថ្មីផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ