ក្រោយអំណាចលោក Assad ត្រូវដួលរលំ! ពេលនេះពលរដ្ឋស៊ីរីសម្រុក វិលចូលប្រទេសវិញ បន្ទាប់ពី១៤ឆ្នាំមុនសង្រ្គាមស៊ីវិលសម្លាប់ប្រជាជន ជាងកន្លះលាននាក់ និងរាប់លាននាក់ភៀសខ្លួន

ជនភៀសខ្លួនស៊ីរី ដែលរស់នៅក្នុងប្រទេសលីបង់បានបន្តធ្វើត្រឡប់ទៅផ្ទះវិញក្រោយពីទទួលដំណឹងថារដ្ឋាភិបាលលោក Bashar Assad ត្រូវដួលរលំក្រោមការតស៊ូរបស់ក្រុមឧទ្ទាម។ យានជំនិះរាប់រយគ្រឿង ដែលផ្ទុកដោយរបស់របរប្រើប្រាស់ជាច្រើន បានតម្រង់ជាជួរៗនៅចំណុចឆ្លងកាត់ Masnaa រវាងប្រទេសលីបង់ និងស៊ីរី ដើម្បីរង់ចាំឆ្លងកាត់ចូលប្រទេសស៊ីរបស់ពួកគេវិញ។ អ្នកផ្សេងទៀតត្រូវបានគេមើលឃើញថាបានអូសអីវ៉ាន់របស់ខ្លួនយ៉ាងរណូករណែលខណៈពួកគេបានឆ្លងព្រំដែនដោយថ្មើរជើងក៏មាន។ លោក Abdallah ជាបុរសជនជាតិស៊ីរីដែលកំពុងវិលត្រលប់មកផ្ទះវិញលោកវិញបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ទីបំផុតខ្ញុំអាចវិលត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាពវិញហើយ។ កាលពីពេលមុនវាពិតជាគ្មានសុវត្ថិភាពទេ ហើយប្រជាជនរស់នៅទាំងភាពភ័យខ្លាចចំពោះកងទ័ពរបស់លោកប្រធានាធិបតី Assad ដែលពួកគេចោតប្រកាន់ថាជាបង្ករសង្រ្គាមសម្លាប់ប្រជាជនខ្លួនឯង”។ ការដួលរលំនៃរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសស៊ីរីក្រោមកណ្តាប់ដៃពួកបះបោរបានបង្កឱ្យមានរលកអបអរសាទរមិនធ្លាប់មាន ប៉ុន្តែវាបង្ករជាភាពភ័យខ្លាច និងក្តីព្រួយបារម្ភជុំវិញពិភពលោកទៅវិញ។ ចាប់ពីថ្ងៃដួលរលំរដ្ឋាភិបាលមក លោក Bashar Assad បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យដែរ ដែលជាលទ្ធផលបិទបញ្ចប់នូវភាពតស៊ូរបស់លោករយៈពេលជិត១៤ឆ្នាំរបស់លោកដែរ ក្នុងការគ្រប់គ្រងប្រទេសដែលស្ថិតក្នុងស្ថានភាពបែកបាក់នៃសង្គ្រាមជនស៊ីវិលដ៏ឃោរឃៅដែលបានប្រែក្លាយប្រទេសស៊ីរីជាសមរភូមិប្រូកស៊ីសម្រាប់មហាអំណាចក្នុងតំបន់ និងអន្តរជាតិ។ ជនបរទេសនៅស៊ីរី និងអ្នកស្រុកជាច្រើននៅទូទាំងមជ្ឈិមបូព៌ាពិតជាសាទខ្លាំងចំពោះការទម្លាក់មេដឹកនាំរូបនេះរយៈពេល១៤ឆ្នាំ និងបានធ្វើឱ្យប្រជាជនស៊ីរីជាងកន្លះលាននាក់ស្លាប់ និងរាប់លាននាក់ផ្លាស់ទីលំនៅ ប៉ុន្តែអ្នកផ្សេងទៀតនៅតែមានក្តីព្រួយបារម្ភអំពីភាពអស្ថិរភាពកាន់តែខ្លាំងនិងកក្រើកនៅក្នុងតំបន់ដោយសារភាពចលាចលដដែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ