ក្រៅពីជាប់ឈ្មោះជាមេដឹកនាំបង្ករសង្រ្គាមដោយមិនខ្លាចរអារហើយ! ពេលនេះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់ជាមួយមហាសេដ្ឋីរាប់សិបនាក់ទៀត……….. 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមកដល់ក្រុមជំនុំជម្រះតុលាការកាលពីថ្ងៃនេះ ដើម្បីបន្តផ្តល់សក្ខីកម្មរបស់លោកក្នុងដំណើរការកាត់ក្តីអំពើពុករលួយដែលបានអូសបន្លាយ។ លោកនាយករដ្ឋមន្រ្តី Netanyahu គឺជាមេដឹកនាំអ៊ីស្រាអែលដំបូងដែលកំពុងអង្គុយក្នុងតំណែងជាចុងចោទឧក្រិដ្ឋកម្ម ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល។ លោកនាយករដ្ឋមន្រ្តីនឹងត្រូវឆ្លើយសំណួរជាច្រើនចំពោះការចោទប្រកាន់ពីបទក្លែងបន្លំផង ពីករណីរំលោភលើទំនុកចិត្តផង និងជាប់ចោទពីបទទទួលសំណូកក្នុងករណីបីផ្សេងគ្នាថែមទៀតផង។ លោកត្រូវបានចោទគេចោទប្រកាន់ពីបទស៊ីសំណូកក្នុងទឹកប្រាក់រាប់លានដុល្លារ មានទាំងបារីស៊ីហ្គា និងស្រាសំប៉ាញតម្លៃរាប់ម៉ឺនដុល្លារឯណោះពីផលិតករហូលីវូដ និង លំដាប់មហាសេដ្ឋីនានា ជាថ្នូរនឹងជំនួយនៃប្រយោជន៍ផ្ទាល់ខ្លួន និងដំណើរការអាជីវកម្ម។ លោកក៏ត្រូវបានគេចោទប្រកាន់ពីបទពុករលួយនិងលំអៀងដោយផ្សព្វផ្សាយបទប្បញ្ញត្តិដែលមានអត្ថប្រយោជន៍សម្រាប់មហាសេដ្ឋីនានាជាថ្នូរនឹងការផ្សព្វផ្សាយនៃភាពអំណោយផលដល់ខ្លួនលោក និងក្រុមគ្រួសាររបស់លោកដែរ។ ប៉ុន្តែលោក Netanyahu បានបដិសេធរាល់កំហុសទាំងនោះស ដោយលោកបាននិយាយថា បទចោទប្រកាន់នេះគឺជាការប្រមាញ់របស់ក្រុមប្រឆាំងដែលរៀបចំទុកជាមួយនឹងប្ព័ន្ធផ្សព្វផ្សាយអរិភាព និងប្រព័ន្ធច្បាប់ដែលលម្អៀងដើម្បីផ្តួលរំលំការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកប៉ុណ្ណោះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ