ខណៈទីបេរងគ្រោះរញ្ជួយដីក្នុងស្ថានភាពដ៏ត្រជាក់! ស្រាប់តែនៅ Los Angeles មានភ្លើងឆាបឆេះព្រៃលើផ្ទៃដីជាង៤០០ហិចតា បង្ខំឲ្យជម្លៀសមនុស្សជាង៣០ម៉ឺននាក់! 

ភ្លើងឆេះព្រៃលើកជាលើកទី២កំពុងបង្ខំឱ្យមានការជម្លៀសមនុស្សចេញពីក្នុងតំបន់មួយនៅ Los Angeles ដោយសារតែភ្លើងបានឆាបឆេះយ៉ាងនៅ Altadena និងបានរាលដាលដល់ផ្ទៃដីប្រមាណជា៤០០ហិចតាកាលពីល្ងាចថ្ងៃអង្គារនេះនិងបង្ខំចេញបញ្ជាជម្លៀសមនុស្សចេញ ភ្លាមៗ ខណៈក្រុមអភិរក្សព្រៃឈើជាតិទីក្រុង Los Angeles បានបង្ហោះសារជូនដំណឹងមួយនៅលើវេទិកាសង្គម X. ថាពេលនេះ Altadena ស្ថិតនៅចម្ងាយប្រហែល២៥ម៉ាយភាគឦសាននៃ Palisades កំពុងរងនូវភ្លើងឆាបឆេះព្រៃយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះវាមានទាំងខ្យល់បក់បោកកាត់តាមភ្នំដែលមានផ្ទះសំណាក់លំហែរកាយរបស់តារាល្បីៗជាច្រើនក៏ត្រូវឆាបឆេះអស់ហើយដែរ ដោយអាជ្ញាធរកំពុងបញ្ជាឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញ។ ក្រុមមន្ត្រីមិនបានផ្តល់ចំនួនពិតប្រាកដនៃហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ឬបំផ្លាញនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប៉ាស៊ីហ្វិក Palisades នោះទេ! ប៉ុន្តែពួកគេបាននិយាយថាក្រុមអ្នកស្រុកប្រហែលជា៣០ម៉ឺននាក់ស្ថិតនៅក្រោមការបញ្ជាឲ្យជម្លៀសចេញជាបន្ទាន់ ហើយហេដ្ឋារចនាសម្ព័ន្ធជាង១៣ម៉ឺនកំពុងរងនូវការគំរាមកំហែងពីហេតុការណ៍ដ៏អាក្រក់នេះ៕ 

 

សម្រួលអត្ថបទ៖​ សុផារិន្ទ