ខយ តេ បំបែក​ឯតទគ្គ​កម្ម​ «​ អ្នក​បរិច្ចាគ​ឈាម​ច្រើន​ជាងគេ​ក្នុង​មួយ​ថ្ងៃ ​»

ខយ តេ បាន​ប្រកាស​យ៉ាង​មោ​ទ​ន​អំពី​ភាព​ជោគជ័យ ​នៃ​យុទ្ធនាការ​បរិច្ចាគ​ឈាម​របស់​ខ្លួន​ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រោម​ឈ្មោះ “​អ្នកជា​វីរៈជន ឈាម​អ្នក ជីវិត​គេ​” ក្នុង​ឱកាស​សម្ពោធ សាខា​ថ្មី ខយ តេ ២០០៤ ​។

ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​សា​ធារ​ណ​ជន​ដ៏​ច្រើន ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​មាន​អ្នក​ស្ម័គ្រចិត្ត​ជិត 1,000 នាក់​ មក​ពី​ជាង 10 ប្រទេស​ចូលរួម ​។ ក្នុង​ចំណោម​អ្នកចូលរួម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ អ្នក​ដែល​អាច​បរិច្ចាគ​ឈាម ​បាន​មាន​ចំនួន​រហូត​ដល់ 749 នាក់ ភាគច្រើន​ជា​អ្នក​បរិច្ចាគ​លើក​ដំបូង ​។ យុទ្ធនាការ “​អ្នកជា​វីរៈជន ឈាម​អ្នក ជីវិត​គេ​” បាន​កំណត់​ត្រា​ឯតទគ្គ​កម្ម​ជាតិ​ថ្មី​មួយ គឺ “​អ្នក​បរិច្ចាគ​ឈាម​ច្រើន​ជាងគេ​ក្នុង​មួយ​ថ្ងៃ​” ​។

លោកស្រី ម៉ា យ៉ា​ហ្វិ​ន ស្ថាបនិក និង​ជា​អគ្គ​នាយិកា ខយ តេ គ្រុប បាន​ចូលរួម​បរិច្ចាគ​ឈាម​ជា​លើក​ដំបូង​ ក្នុង​ជីវិត​របស់​លោកស្រី ហើយ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ និង​សរសើរ​អំពី​ស្មារតី​យុទ្ធនាការ​នេះ​ ។ អ្នកស្រី ម៉ា បាន​និយាយ​ថា “​ខ្ញុំ​ពិតជា​ស្ងើចសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរស និង​ក្តី​មេត្តា​ពី​អ្នកចូលរួម​គ្រប់​គ្នា ​។ វា​ជា​សក្ខីភាព​បញ្ជាក់​ពី​ទឹកចិត្ត​សប្បុរស និង​ភាព​រួបរួម​គ្នា​របស់​ប្រជាជន​កម្ពុជា​” ​។

លោក​ឧកញ៉ា ឃ​ន ឈុ​ន​ដា​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខយ តេ ដែល​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ស្ម័គ្រចិត្ត​ ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់ និង​ក្រុមការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ ។ យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​បរិច្ចាគ​ឈាម ​។ យើង​ជ្រើសរើស​ថ្ងៃ​១៨ កញ្ញា ព្រោះ​វា​ជា​ថ្ងៃ​បិណ្ឌ​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​និមិត្ដរូប នៃ​ស្មារតី​សប្បុរសធម៌​របស់​ប្រជាជន​កម្ពុជា​ ។ ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ នឹង​ធ្វើ​ឱ្យ​ថ្ងៃ​សម្ពោធ​សាខា​ថ្មី​ របស់​យើង​កាន់តែ​មាន​ន័យ នឹង​គួរ​ឱ្យ​ចង​ចាំ ។ លោក​ស្នើរ នឹង​លើកទឹកចិត្ត​ដល់​ស្ថាប័ន និង​ក្រុមហ៊ុន​ផ្សេង​ៗ​ អោយ​ព្យាយាម បំបែក​កំណត់​ត្រា​នេះ ដើម្បី​ឱ្យ​មានការ​យល់​ដឹង និង​សម្រេច​បាន​នូវ​ការ​បរិច្ចាគ​ឈាម ​ពី​សាធារណជន​កាន់តែ​ច្រើន ​។

ការ​បំបែកឯតទគ្គ​កម្ម​ នេះ​ បាន​បញ្ជាក់​ពី​សេចក្ដី​មោះមុត និង​ការ​ប្តេជ្ញា​ដ៏​ខ្លាំងក្លា​របស់​ក្រុមហ៊ុន ខយ តេ ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន​ជូន​សង្គម ​។ ឈាម​ដែល​បាន​បរិច្ចាគ​តាម​រយៈ​អ្នក​ស្ម័គ្រចិត្ត​ពី​យុទ្ធនាការ​នេះ នឹង​ជួយ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​មនុស្ស​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ទៅ​កាន់​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ទាំងឡាយ និង​ដៃគូ​សហការ​ទាំងអស់ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ក្រៃ​លែង ​។ រាល់​តំណក់ឈាម​គឺ​មាន​សារសំខាន់​និង​រាល់​ការ​បរិច្ចាគ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ៕

 

Screenshot

 

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot