ខេត្តកំពង់ចាម៖ កម្ពស់ទឹកនៅថ្ងៃនេះឡើងលើសកម្ពស់ជាង១៤ម៉ែត្រ គៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ

បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២៤នេះបានបន្តឡើងថែមទៀតដល់កម្ពស់១៤.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង ០,២០ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេ មានកម្ពស់ ១២,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។***ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែក ចំនួន៣៧ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន   ១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក   ២-ស្រុកកំពង់សៀម៩/១១ព្រែក   ៣-ស្រុកកងមាស:១១/១៣ព្រែក   ៤-ស្រុកកោះសូទិន:៥/៥ព្រែក   ៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក***ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិច ក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី។ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។