ខ្សែកាប្លិអុបទិក ដែលមានភាពរញ៉េរ៉ៃ តាមបណ្តោយផ្លូវមួយចំនួនក្នុងខណ្ឌចំការមន ត្រូវបានអាជ្ញាធរ រាជធានី កាត់ទម្លាក់មករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង

អាជ្ញាធរ រាជធានី ភ្នំពេញ ដឹកនាំដោយលោក   ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គៀង  ល័ក្ស អភិបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី១២កុម្ភៈនេះបានដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើសកម្មភាព កាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ នៅលើផ្លូវលេខ៤៦៦និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង។

  លោក ឯក ឃុនដឿន បានអោយដឹងថា៖ ក្រុមការងារជំនាញដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក នាពេលនេះធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកអភិបាលរងរាជធានី បានណែនាំដល់ក្រុមការងារជំនាញ ឱ្យដកបង្គោលភ្លើងនៅលើ ផ្លូវលេខ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល និងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្តាញខ្សែកាប្លិអុបទិកយើងបានកាត់ទម្លាក់រួចរាល់។

 ក្រោមការអនុវត្តរបស់អាជ្ញាធរ នាពេលនេះ   ប្រជាពលរដ្ឋ រស់នៅនិងធ្វើអាជីវកម្ម នៅតំបន់នោះ បានធ្វេីការសាទរ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ ដោយកន្លងមកបណ្តាញខ្សែកាប្លិអុបទិក តែងបង្កឱ្យមានអគ្គីភ័យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ការកាត់បណ្តាញខ្សែកាប្លិអុបទិក   វាក៏បានលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រងផងដែរ។ 

គូសបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានធ្វេីការកាត់ទម្លាក់ខ្សែកាប្លិអុបទិក ដែលមានភាពរញ៉េរ៉ៃ មករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ   តាមបណ្តោយផ្លូវចំនួន៤០ខ្សែរមកហេីយ ក្នុងនោះរួមមាន៖ ខ្សែទី១ (ផ្លូវលេខ ៤៦៦)ទី២ វិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ទី៣ ផ្លូវលេខ ៥៧ ទី៤ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩)ទី៥  (ផ្លូវលេខ ២១៤)ទី៦ 

វិថីឧកញ៉ាទេពផន (ផ្លូវលេខ ១៨២) ទី៧ (ផ្លូវលេខ ២១៧)  (ផ្លូវលេខ២១៥)ទី៨  (ផ្លូវលេខ១៦៩)

ទី៩-មហាវិថីសម្តេចមុនីរ៉េត និងមហាវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧)ទី១០ វិថីឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និងផ្លូវលេខ ២៧៣ទី១១ ផ្លូវលេខ ៥១៦

ទី១២-ផ្លូវលេខ ៣១៥ទី១៣-ផ្លូវលេខ ៥៦៦ទី១៤-

ផ្លូវលេខ ៥៩២ទី១៥-ផ្លូវលេខ ១៩៨៦ទី១៦កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩)ទី១៧-វិថីឧកញ៉ា នូ កន (ផ្លូវលេខ ១០៥)ទី១៨ ផ្លូវលេខ៤៨៨ ទី១៩ មហាវិថីសាធារណរដ្ឋប៉ូឡូញ និងវិថីសម្តេចព្រះមង្គល ទេព្វាចារ្យ អ៊ុម ស៊ុម (ផ្លូវលេខ១៦៣)ទី២០ ផ្លូវលេខ១១៣ទី២១ ផ្លូវលេខ៤៣២ ទី២២ ផ្លូវលេខ១៩៩ទី២៣ ផ្លូវលេខ៣១០ ទី២៤ ផ្លូវលេខ៣៦០ទី២៥ ផ្លូវលេខ៣៤៨ទី២៦ ផ្លូវលេខ៤៧ទី២៧ ផ្លូវលេខ៣៥៥ និងវិថី សម្តេច ប៉ែន នុត និងមហាវិថី សេនាប្រមុខគីមអ៊ីលស៊ុង (ផ្លូវលេខ២៨៩)ទី២៨ ផ្លូវលេខ៣៣៧ទី២៩ មហាវិថីចោមចៅទី៣០  ផ្លូវលេខ ១០០៣ទី៣១ វិថីឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវលេខ១៩២៨)ទី៣២ ផ្លូវជាតិលេខ៦ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញទី៣៣ ផ្លូវជាតិលេខ៥ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ទី៣៤ផ្លូវលេខ៥៩៨ ទី៣៥ផ្លូវជាតិលេខ១ ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញទី៣៦ផ្លូវជាតិលេខ២ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញទី៣៧ ផ្លូវលេខ៣៧១ទី៣៨ ផ្លូវលេខ៣៧១ (សឡា)ទី៣៩ផ្លូវជាតិលេខ៤ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញទី៤០មហាវិថីឈ្នះឈ្នះ (ផ្លូវទំនប៉កប់ស្រូវ)៕