មនុស្ស៥៩នាក់ស្លាប់និងរបួស១៥៥នាក់ក្នុងគ្រោះថ្នាក់អគ្គីភ័យឆាបឆេះការប្រគុំតន្រ្តីដ៏ចង្អៀតមួយនៅម៉ាសេដ័នខាងជើង ខណៈអ្នកពន្លត់អគ្គីភ័យ៨នាក់ត្រូវបញ្ជូនមកព្យាបាលក្រៅប្រទេស ដោយសារបួសធ្ងន់ធ្ងរ

ជនរងគ្រោះចំនួន៨នាក់នៃក្រុមទីភ្នាក់ងារពន្លត់អគ្គីភ័យដែលបានឆាបឆេះនៅក្លឹបរាត្រីមួយក្នុងទីក្រុង Kocani ប្រទេសម៉ាសេដ័នខាងជើង ត្រូវបានបញ្ជូនទៅកាន់ប្រទេសប៊ុលហ្គារីហើយដើម្បីព្យាបាល។ ពួកគេត្រូវបានគេនាំបន្តទៅកាន់ Sofia ស្ថិតនៅលើយន្តហោះយោធាប៊ុលហ្គារីដែលមានឈ្មោះថា “Spartan” ។ ក្នុងនោះមានអ្នករបួស៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានគេដាក់ជំនួយអុកស៊ីសែននៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដ៏សំខាន់នៅ Sofia ។ ចំណែកអ្នករបួស៣នាក់ទៀតរបួសធ្ងន់ដែរ ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយោធា។ មនុស្ស ៥នាក់ទៀតដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមានជំនួយផ្នែកអុកស៊ីសែននោះត្រូវបានដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ពី ម៉ាសេដ័នខាងជើង ទៅកាន់ប្រទេសប៊ុលការីក្រោយពីជួបគ្រោះកាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាលបាននិយាយថា ពួកគេ៣នាក់ទៀតនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនាភាគខាងត្បូងទីក្រុង Plovdiv ហើយពីរនាក់ទៀតនឹងទទួលបានការព្យាបាលនៅ Sofia ។ សរុបជនរងគ្រោះទាំងអស់នៃគ្រោះអគ្គីភ័យដ៏ធំនេះ គឺវាបានឆាបឆេះក្លឹបរាត្រីដែលមានការប្រគុំតន្រ្តីដ៏ណែនណាន់តាន់តាប់មួយនៅ ម៉ាសេដ័នខាងជើង កាលពីថ្ងៃអាទិត្យនេះ ដោយវាបានសម្លាប់មនុស្ស៥៩នាក់ និងរបួស ១៥៥ នាក់ ហើយខ្លះរត់គេចខ្លួនទាន់អំឡុងពេលកើតហេតុ។ សោកនាដកម្មនេះត្រូវបានគេផ្តោតសំខាន់ជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ថ្នាក់ជាតិលើបញ្ហាអំពើពុករលួយក្នុងប្រទេសបាល់កង់ដ៏តូចមួយនេះ ខណៈអាជ្ញាធរក៏បានចាប់ខ្លួនមនុស្សជាជនសង្ស័យ១៥នាក់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ