គណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកត្តម អ្នកអ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងប្រពៃណីសាសនា, គណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយឯកឧត្តមនុត សាអាន ប្រធានគណៈកម្មាធិការបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្សូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយសេចក្តីស្រណោះអាឡោះអាល័យ និង សង្វេគជាទីបំផុត ជាមួយ ក្រុមគ្រួសារនៃសព។ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវបងប្រុសបង្កើត លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងប្រកបដោយព្រហ្មវិហារ ធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលពោពេញដោយឆន្ទៈ មនសិការក្នុង ការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ។
ជាមួយនិងសមានទុក្ខនេះ គណៈប្រតិភូ សូមឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានអញ្ជើញទៅកាន់សុគតិភពជាភិយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ៕