គណៈប្រតិភូធនាគារជាតិនៃកម្ពុជា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលបាននិងកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាននោះ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញគោរពវិញ្ញាក្ខន្ធ សពឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះគណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការ ចំពោះការទទួល មរណភាព របស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវ ឥស្សរជនដ៏ឆ្នើម១រូប,បិតា,បិតាក្មេក និងជីតាប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុស ជាទីគោរពស្រឡាញ់បំផុតរបស់ សម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ ដ៏គួរឱ្យសោកសង្រេងអាឡោះ អាល័យ។គំរូវីរភាពនិងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋបានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនចូលរួមចំណែកក សាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុនសាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។