គណៈប្រតិភូពុទ្ធិកសហគមកម្ពុជរដ្ឋ ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកត្តម អ្នកអ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងប្រពៃណីសាសនា, គណៈប្រតិភូពុទ្ធិកសហគមកម្ពុជរដ្ឋ ដឹកនាំដោយ ម៉ែន នារីវុឌ្ឍី អនុប្រធានអចិន្ត្រៃយ៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ, គណៈកម្មាធិការនាយក សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ពិតជាមានក្តី ក្តុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមា ក្រោយពីបានទទួលបានដំណឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេតី វិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២ និង ២៧ នាទីយប់ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈកម្មាធិការនាយក សមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយសេចក្តីស្រណោះអាឡោះអាល័យ និង សង្វេគជាទីបំផុត ជាមួយ ក្រុមគ្រួសារនៃសព។ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវបងប្រុសបង្កើត លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងប្រកបដោយព្រហ្មវិហារ ធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលពោពេញដោយឆន្ទៈ មនសិការក្នុង ការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ។
ជាមួយនិងសមានទុក្ខនេះ គណៈប្រតិភូពុទ្ធិកសហគមកម្ពុជរដ្ឋ សូមឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានអញ្ជើញទៅកាន់សុគតិភពជាភិយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ៕