គណៈប្រតិភូរដ្ឋបាលខេត្តស្វាយរៀង គោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ ឯកឧត្តម ប៉េង ពោធិសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈប្រតិភូរដ្ឋបាលខេត្តស្វាយរៀង បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោព្រមទាំងក្រុមគ្រួសារសាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាល ខេត្តស្វាយរៀង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។