គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង គោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសានដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននោះឯកឧត្តម សរ សុពុត្រាអភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានដឹកនាំ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋហ៊ុន សាន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានសម្តែងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយបានចាត់ទុកមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប និងជាការ បាត់បង់នូវ បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសប្រណីមេត្តាធម៌ ដែលក្នុងឆាកជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ា បានខិតខំតស៊ូពុះពារចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដែលមានគុណតម្លៃ ក្នុងការចូលរួមចំណែកបម្រើ កសាងនិងអភិវឌ្សសង្គមជាតិ។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាល ខេត្តស្ទឹងត្រែង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។