គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ គោរពវិញ្ញាណក្ខន្ធ ឯកត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ម៉ាងស៊ីណេត អភិបាលនៃ គណៈអភិបាល ខេត្ត ព្រះសីហនុបានអញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន និងចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ជាទីបំផុត ដោយបានចាត់ទុកមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើម មួយរូប និងជាការបាត់បង់នូវ បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ ជីតា ជាទីគោរព ស្រលាញ់ ដ៏ជ្រាលជ្រៅ បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសប្រណីមេត្តាធម៌ ដែលក្នុងឆាកជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ា បានខិតខំតស៊ូពុះពារ ចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំទូន្មាន បុត្រធីតា រហូតក្លាយជាធនធានមនុស្សដែលមានគុណតម្លៃ ក្នុងការចូលរួមចំណែក បម្រើ កសាងនិងអភិវឌ្ឍសង្គមជាតិ។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តម មេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។