គណៈប្រតិភូសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមគោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកញ៉ាឧត្តម មេត្រី វិសិដ្ឋិហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុង តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូសមាគមមូល  និធិសម្តេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អញ្ជើញគោរពវិញ្ញាក្ខន្ធ សពឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅរសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះគណៈប្រតិភូសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម បានសម្តែងនូវសមានទុក្ខ ដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្តជាអនេកប្បការចំពោះការទទួលមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋហ៊ុន សាន និងបានចាត់ទុក មរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋនាពេលនេះ គឺជាការបាត់បង់ នូវ បងប្រុសច្បង បងថ្លៃ លោកឪពុកធំលោកឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ ដែលបានលះបង់យ៉ាងច្រើន សម្រាប់ក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដែលបានចូលរួមកសាងសមិទ្ធផលនានាជាច្រើន ទាំងក្នុងពុទ្ធចក្រនិងអាណាចក្រ។ក្នុងឱកាសដ៍ក្រៀមក្រំនេះគណៈប្រតិភូសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម សូមគោរពបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន សូមបានអញ្ជើញទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។