គណៈប្រតិភូឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកញ៉ាឧត្តម មេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពមឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនមសាន ដែលកំពុង តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន ឯកឧត្តមបណ្ឌិត កែន សម្បត្តិ សមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ បានដឹកនាំ គណៈប្រតិភូឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អញ្ជើញគោរពវិញ្ញាក្ខន្ធ សពឯកឧត្តម អ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន នៅរសៀល ថ្ងៃទី២៩ ខែ មីនាឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសម្តែង សេចក្តីសោកសង្រេង ស្រណោះអាឡោះអាល័យ រកទីបំផុតគ្មាននិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតនិងបានចាត់ទុក មរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប និងជាការ បាត់បង់នូវ បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសប្រណីមេត្តាធម៌ ដែលក្នុងឆាកជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ា បានខិតខំតស៊ូពុះពារចិញ្ចឹម បីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដែលមានគុណតម្លៃក្នុងការចូលរួមចំណែកបម្រើ កសាងនិងអភិវឌ្សសង្គមជាតិ។ ឯកឧត្តម អ្នកឧកញ៉ា ជាកុលបុត្រកម្ពុជា ដ៏ឆ្នើមដែលបានបំពេញ បេសកកម្ម ដ៏ឧត្តុង្គឧត្តមប្រកបដោយ មនសិការជាតិនិងគតិបណ្ឌិតឈ្លាសវៃជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្ថាបនាស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើន និងបានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនចូលរួមកសាងសមិទ្ធផលជាច្រើនជូនសង្គមជាតិ។ គណៈប្រតិភូ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សូមបួង សួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីនៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រហ្មគ្រងរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តម មេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់ ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។