គណៈប្រតិភូ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុក ដ៍ក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមអ្នកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុនសាន នៅរសៀលថ្ងៃទី ៣០ ខែមីនាឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ សូមចូលរួមសោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយសម្តេចតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវបងប្រុសបងថ្លៃឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ហើយក៏ជាការបាត់បង់ នូវឥស្សរជននយោបាយដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលពោរពេញទៅដោយ ឆន្ទៈ មនសិការ និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅ គ្រប់កាលៈទេសៈ។
ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ គណៈប្រតិភូ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមចូលរួមរំលែកមរណទុក្ខ ជាមួយ សម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារនិងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុន សាន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។