គណៈប្រតិភូ ក្រុមសមាជិកាព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម អ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុម សមាជិកាព្រឹទ្ធសភា បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹក ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ ក្រុមសមាជិកាព្រឹទ្ធសភា បានសម្តែងក្តីរន្ធសោកសង្រេងចំពោះមរណភាពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចាត់ទុកមរណភាពនេះមិនត្រឹមតែជាការបាត់បង់នូវ បងប្រុស ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ សម្រាប់ ក្រុមគ្រួសារ ប៉ុណ្ណោះទេប៉ុន្តែគឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប របស់ជាតិ ដែលបានលះបង់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ ក្នុងការបម្រើ ជាតិ សាសនាព្រះមហាក្សត្រ ពិសេស ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យ សាធារណការនិងដឹកជញ្ជូនរហូតសម្រេចបានសមិទ្ធផលជាច្រើន ដែលជាការចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និង អភិវឌ្ឍប្រទេសជាតិឱ្យទទួលបាននូវការរីកចម្រើនគួរជាទីមោទនៈ ។

ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះដែរគណៈប្រតិភូ ក្រុមសមាជិកាព្រឹទ្ធសភា សូមចូលរួមរំលែកនូវសេចក្តីទុក្ខសោកជាមួយ សម្តេច ឯកឧត្តមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។