គណៈប្រតិភូ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម អ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក មេធារី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹក ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការទទួលមរណភាពនៃ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសានរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលត្រូវជា បងប្រុសបង្កើត របស់សម្តេចតេជោ និងបានចាត់ទុកមរណភាពនេះ គឺជាការបាត់បង់ នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតាប្រកប ដោយព្រហ្មវិហារធម៌និងបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោព្រមទាំងក្រុមគ្រួសារសាច់ញាតិគួរឱ្យសោកសង្រេង  និងអាឡោះអាល័យ។ថ្វីត្បិត ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋបានលាចាកលោកនេះមែនតែគំរូវីរភាព និងស្នាដៃ បានដក់ជាប់ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ព្រោះថាឯកឧត្តមអ្នកឧកញ៉ាបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនជាច្រើន ចូលរួមចំណែក កសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។