គណៈប្រតិភូ Center Point Plus Pratunam Bangkok ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

គណៈប្រតិភូ Center Point Plus Pratunam Bangkok ដឹកនាំដោយ លោក Nottawut Damrong Saksiri បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី១ ខែមេសាឆ្នាំ២០២៥នេះ។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ Center Point Plus Pratunam Bangkok បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុតចំពោះការទទួលមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្តេចតេជោប្រមុខរដ្ឋស្ដីទី និងបានចាត់ទកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់សមាជិកគ្រួសារប្រកបដោយព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។

ស្ថិតក្នុងសមានទុក្ខនេះ, លោក Nottawut Damrong Saksiri និងគណៈប្រតិភូ បានបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕