គម្រោងការដ្ឋានដាក់លូមូលអង្គត់ផ្ចិត១ម៉ែត្រ ប្រវែងជាង២៥០ម៉ែត្រ ដ៏មានសារៈសំខាន់ លើកំណាត់ផ្លូវលេខ២៨៣ ខណ្ឌទួលគោក របស់រដ្ឋបាលរាជធានីភ្នំពេញ (សម្រេចបាន៧៥%ហើយ ) ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងដាក់លូមូល អង្គត់ផ្ចិត១ម៉ែត្រ ប្រវែងលូ ២,៥ម៉ែត្រ ដាក់ក្នុងជម្រៅ២ម៉ែត្រ ស្របតាមផ្លូវលេខ២៨៣ មានប្រវែងជាង ២៥០ម៉ែត្រ ដោយកប់ខ្សាច់ (សម្រេចបាន៧៥%) និងត្រៀមអ៊ុតកៅស៊ូឡើងវិញ ខណ្ឌទួលគោក របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ចាប់ពីផ្លូវលេខ៥២៨ រហូតដល់កែងផ្លូវលេខ៦០៨ ហូរមកស្ថានីយ៍បូមទឹកទួលគោកទី២ ដែលជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹកភ្លៀងភូមិសាស្ត្តសំខាន់ៗ ៖
១. តំបន់សង្កាត់បឹងកក់ទី១ និងទី២
២. តំបន់ឃ្លាំង សំភារៈកណ្តាល (ក្រសួងសុខាភិបាល)
៣. តំបន់បឹងកក់
៤. ផ្លូវលេខ២៨៥
៥. ផ្លូវលេខ២៨៣ , ផ្លូវលេខ៥២៨
៦. កំណាត់ផ្លូវលេខ៦០៨ ជាពិសេសទទួលទឹកពីភូមិសាស្រ្តខណ្ឌទួលគោក នៅរដូវវស្សាជាដើម ៕