គម្រោងដាក់លូប្រអប់ដ៏ធំ ប្រវែងជាង១០១៥ម៉ែត្រ ទំហំ៥,៦ម៉ែត្រ ជម្រៅ៣,៥ម៉ែត្រស្ថិតក្នុង ភូមិតំណាក់ធំ១ ខណ្ឌមានជ័យ (សម្រេចបាន៥៥%)

គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងប្រវែងជាង១០១៥ម៉ែត្រថ្មី ទំហំ៥,៦ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន៥៥%) ប្រើប្រាស់បាតថ្ម និងខ្សាច់ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដែលធ្វើអោយប្រព័ន្ធលំហូរទឹកបានលឿន ដោះការជន់លិចទឹកភ្លៀង ហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមលូប្រាំ ជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិច ៖
១/តំបន់ វេងស្រេង
២/តំបន់ ក្រសួង មុខងារសាធារណៈ
៣/តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៤/តំបន់ ដោន ថោន ,ផ្លូវ ឌួង ងៀប២, ផ្លូវលេខ២០០៤
៥/ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យមួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ជាដើម ៕