គម្រោងដាក់លូមូលធំ អង្គត់ផ្ចិត១,៥ម៉ែត្រ ១ខ្សែ ចាប់ពីកែងស្តុបព្រឹទ្ធសភា ដល់កែងតំបន់ផ្សារបឹងកេងកង (សម្រេចបាន១០០%)

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះការដ្ឋានដាក់លូមូលដ៏ធំ មួយខ្សែ អង្គត់ផ្ចិត១,៥ម៉ែត្រ ដ៏មានសារៈសំខាន់ ប្រវែងជាង៥០០ម៉ែត្រថ្មី និងបានអ៊ុតកៅស៊ូAC មហាវិថី ម៉ៅ សេទុង ឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ (បញ្ចប់១០០%) នៅលើកំណាត់មហាវិថី ម៉ៅ សេទុង (២៤៥) និងផ្លូវលេខ៥៧ ដែលត្រូវហូរចូលមកប្រព័ន្ធលូមេជប៉ុន វិថីត្រសក់ផ្អែម(៦៣) គឺជាយុទ្ធសាស្ត្រការបញ្ជៀសលំហូរ ជំនន់ទឹកភ្លៀង ៖
១. កំណាត់មហាវិថី ព្រះនរោត្តម
២. កំណាត់មហាវិថី ម៉ៅ សេទុង (២៤៥)
៣. វិថីត្រសក់ផ្អែម (៦៣)
៤. ផ្លូវលេខ ៤០០
៥. ផ្លូវលេខ ៣៩៨
៦. ផ្លូវលេខ ៣៨០
៧. ផ្លូវលេខ ៣៩២
៨. តំបន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៨. តំបន់វិទ្យាល័យសម្តេច ជា សុីម បឹងកេងកង
៩. ចំណុចស្តុប បឹងកេងកង
១០. ជាពិសេសតំបន់ភូមិសាស្រ្ត ផ្សារបឹងកេងកង និងផ្លូវលេខ៥៧ ជាដើម ។