គិតត្រឹមថ្ងៃសុក្រនេះប្រទេសអេស្ប៉ាញរកឃើញមនុស្សស្លាប់១៥៨នាក់ដោយសារគ្រោះទឹកជំនន់ជាង៨ម៉ោងនិងក្នុងតំបន់តែមួយគត់គឺ Valencia 

អ្នកជំនាញអាកាសធាតុបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំងមិនគួរឲ្យជឿ រួមទាំងមានព្យុះភ្លៀងកំណាចនានា បានវាយប្រហារប្រទេសអេស្ប៉ាញ និងបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទីក្រុង Valencia ។

លោក Andrew Winters ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Colorado, Boulder បាននិយាយថា អាកាសធាតុកាន់តែក្តៅគឺ “បង្កើតជាបរិយាកាសដែលធ្វើឱ្យហេតុការណ៍ធ្ងន់ធ្ងរកាន់តែកើតឡើងញឹកញាប់ដែរ” ។ លោកបានពន្យល់ថា ភ្លៀងធ្លាក់ប្រហែល៥០០ មីលីម៉ែត្រ ក្នុងរយៈពេល៨ម៉ោង ដែលស្មើនឹងទឹកភ្លៀងក្នុងមួយឆ្នាំសម្រាប់តំបន់នេះ ធ្វើឲ្យជន់លិចតែម្តង។ គ្រោះទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសអេស្ប៉ាញបានឆក់យកជីវិតមនុស្សអស់១៥៨នាក់ហើយ គិតត្រឹមថ្ងៃសុក្រនេះ ដោយមានមនុស្សស្លាប់ចំនួន១៥៥នាក់ ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់ Valencia ភាគខាងកើតតែមួយគត់។ នៅមានមនុស្សមិនស្គាល់ចំនួនច្បាស់នៅតែបាត់ខ្លួន ហើយអាចរកឃើញជនរងគ្រោះបន្ថែមទៀតពីគ្រោះធម្មជាតិនេះ។ ក្រុមនាវិកបានស្វែងរកសពមនុស្សពីក្នុងរថយន្តដែលជាប់គាំង និងអគារដែលលិចកាលពីថ្ងៃព្រហស្បតិ៍នេះជាហូហែរ។ ចំណែកលោក Winters បាននិយាយថា ការធ្វើគំរូអាកាសធាតុ ដែលរាប់បញ្ចូលព្រឹត្តិការណ៍ធ្ងន់ធ្ងរបំផុត អាចជួយឱ្យរដ្ឋបាលក្នុងតំបន់យល់កាន់តែច្បាស់អំពីអ្វីដែលអាចធ្វើទៅបាននៅក្នុងសហគមន៍របស់ពួកគេ។ លោក Winters បាននិយាយថា ការធ្វើគំរូកម្រិតខ្ពស់ និងការប្រាស្រ័យទាក់ទងគ្នាខ្លាំងអាចជួយ ឲ្យសាធារណជនយល់ច្បាស់ពីទំនាញអ្វីមួយដែលអាចកើតឡើងនៅក្រៅអ្វីដែលអ្នកធ្លាប់ឃើញពីមុនមក”។ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០មក ពិភពលោកបានរងនូវការឡើងកំដៅរួចទៅហើយគឺ ១.3 អង្សាសេ កើនឡើងពីការប៉ាន់ប្រមាណពីមុន១.១ ឬ ១.២ ដឺក្រេ ព្រោះវារួមបញ្ចូលទាំងកំដៅដែលបានកត់ត្រាកាលពីឆ្នាំមុនដែរ នេះបើយោងតាមកម្មវិធីបរិស្ថានប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលបានបញ្ចេញរបាយការណ៍ផ្សាយកាលពីសប្តាហ៍មុន៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ