ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីកែនកើនដល់១២៤នាក់ របួស២២៥នាក់ និងច្រើននាក់ទៀតកប់នៅខាងក្រោម មិនដឹងថាស្លាប់ឬរស់នៅឡើយទេ

ក្រុមអ្នកជួយសង្គ្រោះបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះនៅក្នុងគំនរដំបូលបាក់រលំ Jet Set ក្នុងទីក្រុង Santo Domingo ដដែល បន្ទាប់ពីដំបូលផ្ទាំងបេតុងបានបាក់ស្រុតសង្កត់សម្លាប់មនុស្សរហូតដល់១២៤នាក់ហើយ និងមានមនុស្សជាច្រើននាក់ទៀតជាប់គាំងនៅខាងក្រោម។ អាជ្ញាធរបាននិយាយថា មកដល់ពេលនេះមនុស្សចំនួន ២២៥នាក់បានរងរបួសនៅពេលដែលដំបូលបានដួលរលំ អំឡុងពេលមានការប្រគុំតន្ត្រី merengue ដ៏សប្បាយរីករាយកាលពីយប់រំលងអាធ្រាតថ្ងៃអង្គារ។ អ្នកស្វែងរកមនុស្សពីក្រុមពន្លត់អគ្គីភ័យម្នាក់ ឈ្មោះ Ramón de León បាននិយាយថា៖ លោកដឹងថាមានមនុស្សនៅរស់ផ្សេងទៀតស្ថិតក្រោមគំនរដំបូលបាក់រលំនេះ ប៉ុន្តែរហូតមកដល់ពេលនេះព័ត៌មាននេះមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ លោកបាននិយាយទៀតថា៖ ខ្ញុំបានឮសម្លេងមនុស្ស គឺប្រហែលជាមានមនុស្សម្នាក់ទៀតនៅមានជីវិតនៅឡើយទេ។ លោក De León បាននិយាយថា គាត់អាចជួយសង្គ្រោះមនុស្សនៅរស់ ក៏ដូចជាសង្គ្រោះទាញសពមនុស្សផងដែរ។ ទីកន្លែងនេះត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីដែលខ្ញុំបានឃើញនៅទីនេះ គឺរំឭកខ្ញុំពីហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសហៃទី (ក្នុងខែមករា ឆ្នាំ២០១០) ដែលលោកធ្លាប់ជួយសង្រ្គោះដែរ ពេលនោះគឺមានមនុស្សស្លាប់ និងក្រុមសាច់ញាតិពិតជាអស់សង្ឃឹមជាខ្លាំងណាស់។ នាយកប្រតិបត្តិការសង្គ្រោះបន្ទាន់ លោក Juan Manuel Méndez បាននិយាយថា ក្នុងចំណោមជនរងគ្រោះ រួមមានមនុស្សម្នាក់ទៀតដែលពាក់រូបតុក្កតា Rubby Pérez បានសម្តែងនិងច្រៀងទៅកាន់ហ្វូងមនុស្សទាំងអស់ មុនពេលគ្រោះថ្នាក់កើតឡើង។ នាង Ana Virginia Rosario ជាគ្រួសារជនរងគ្រោះម្នាក់ក្នុងចំនោមនោះបាននិយាយថា៖ សាច់ញាតិនាងម្នាក់បានស្លាប់ហើយ ប៉ុន្តែមកដល់ថ្ងៃពុធនេះនាងនៅតែរង់ចាំព័ត៌មានពីសមាជិកគ្រួសារម្នាក់ទៀតដែលមិនដឹងថាស្លាប់ឬរស់នៅឡើយទេ។ នាង Rosario បាននិយាយថា “ខ្ញុំដឹងថាមានមនុស្សពីរបីនាក់នៅតែបាត់ខ្លួន ហើយនាងនៅទីនោះជាមួយមនុស្សមួយក្រុមធំដើម្បីទទួលដំណឹងចុងក្រោយ។ ចំណែកនៅឯមន្ទីរពេទ្យវិញ លោកវេជ្ជបណ្ឌិត Julio Landrón បាននិយាយថាអ្នកជំងឺទាំងអស់ ២១នាក់ដែលត្រូវព្យាបាលបន្ទាន់ដោយបាក់ឆ្អឹងនិងរបួសពេញខ្លួន។ លោកបានបន្តថាក្នុងចំនោមអ្នករបួសទាំងនោះភាគច្រើនគឺមានអាយុចន្លោះពី៣០ទៅ៤៥ឆ្នាំ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ