ជនបង្គោលវិស័យកិច្ចការនារី ថ្នាក់តំបន់​បានយល់ដឹងពីប្រសិទ្ធភាពរបស់ស្រ្តី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន

ខេត្តពោធិ៍សាត់ ៖ រយ:ពេលថ្ងៃ០៣ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ​២០២៣​ បានយល់ដឹងកាន់តែច្បាស់បន្ថែមពីចំណេះដឹងទូទៅ ច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន App NoDrug៖ https://nodrugsnacd.com/download និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី“លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន”ដេីម្បីពង្រឹងសមត្ថភាពជនបង្គោលមកពីវិស័យកិច្ចការនារីខេត្តមណ្ឌលគិរី រតនៈគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ។

លោកស្រី កេត សារ័ត្ន អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ និងជាអ្នកសម្របសម្រួល បានជម្រាបជូនថា ជនបង្គោលរបស់យើងដែលបានចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ពួកគាត់មានសេចក្តីសប្បាយរីករាយនិងរួមសហការស្តាប់និងធ្វើធ្វើកិច្ចការដែលលោកគ្រូឧទ្ទេសបានចែករម្លែកចំណេះដឹងក៏ដូចជាករណីសិក្សាជូនពួកគាត់រួមគ្នាត្រឹះរឹះនិងដោះស្រាយធ្វើឲ្យបរិយាកាសនៃវគ្គបណ្តុះបណ្តាលយើងស្រស់បំព្រងនិងទទួលបានផ្លែផ្កាល្អ។ 

ក្នុងនាមក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលនិងក្នុងនាមថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នសហការទាំងពីរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកិច្ចការនារី ក្នុងក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ បានបង្ហាញនូវអារម្មណ៍រីករាយដោយឃើញពួកគាត់ដែលជាជនបង្គោលដែលនឹងត្រូវចុះទៅបំពេញបេសកកម្មផ្ទាល់ជាមួយនឹងគ្រួសារប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានដើម្បីផ្សព្វផ្សាយ អប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាននោះមានភាពសប្បាយរីករាយសហការគ្នាទាំងវាគ្មិននិងអ្នកចូលរួមចែករម្លែកបទពិសោធន៍នានាទៅវិញទៅមកដើម្បីទទួលយកបាននូវចំណេះដឹងពិតប្រាកដចែករំលែកបន្តមានប្រសិទ្ធភាព «ផ្ទះខ្ញុំ ផ្ទះអ្នកគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន » ។ 

ក្នុងឱកាសនោះដែរលោកក៏បានប្រាប់បន្ថែមឲ្យដឹងថាចំណេះដឹងដែលបានផ្តល់ជូននាពេលនោះ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការទាញយកផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ App NoDrug។