ជនរងគ្រោះប៉ាឡេស្ទីននៅតំបន់ GAZA ជជែកដេញដោលគ្នាថាតើលទ្ធផលបោះឆ្នោតនៅអាម៉េរិកស្អែកនេះជាការបញ្ឆេះសង្រ្គាម ឬ រំលត់សង្រ្គាមនៅ GAZA ?
ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានរងនូវភាពបំផ្លិចបំផ្លាញដោយសារសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងខ្លះមានការបែកបាក់គ្នាជុំវិញការបោះឆ្នោតនៅសហរដ្ឋអាមេរិកផងដែរនាពេលដ៏ខ្លីខាងមុខ។ អ្នកខ្លះមើលឃើញថាវាជារឿងមិនសមហេតុផលរវាលលទ្ធផលឆ្នោតនៅអាម៉េរិក និង រដ្ឋទាំងពីរ ខណៈដែលអ្នកខ្លះទៀតសង្ឃឹមថាលទ្ធផលបោះឆ្នោតនេះក៏អាចចូលរួមចំណែកបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលមានរយៈពេលជាង១ឆ្នាំបានផងដែរ។ លោកស្រីអនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេមើលឃើញថាកំពុងជាប់គាំងលើបញ្ហានេះក្នុងយុទ្ធនាការប្រកួតប្រជែងគ្នាដ៏តានតឹងមួយសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកចុងឆ្នាំ២០២៤នេះ ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារស្អែកនេះ ម៉ោងនៅសហរដ្ឋអាម៉េរិក។ គណបក្សប្រជាធិបតេយ្យដែលមានលោកស្រី Harris ក្រោមការតែងតាំងឲ្យស្នងដំណែងរបស់លោក Joe Biden បាននឹងកំពុងអំពាវនាវឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ជាច្រើនខែមកហើយ ប៉ុន្តែពួកគេនៅតែជាអ្នកគាំទ្រដ៏សំខាន់មួយនិងជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែលដែរ។ ចំណែកលោក Trump វិញក៏ជាអ្នកគាំទ្រអ៊ីស្រាអែលផងដែរ ហើយពីមុនមកលោកធ្លាប់បានអំពាវនាវឱ្យយោធាអ៊ីស្រាអែលប្រញាប់ធ្វើយុទ្ធនាការរបស់ខ្លួន ដែលមានន័យថាត្រូវតែបោសសំអាតក្រុមឧទ្ទាម ឬ ភេរវករនៅហ្កាហ្សាដែរ។ លោក Saleh Shonnar ដែលមានដើមកំណើតមកពីជំរុំជនភៀសខ្លួន Jabaliya នៅភាគខាងជើង Gaza បាននិយាយថា “បញ្ហាសង្រ្គាមនៅហ្កាហ្សាអាចប៉ះពាល់ដល់អ្នកបោះឆ្នោតអាមេរិកផងដែរ ប៉ុន្តែពួកគេមិនមែនពលរដ្ឋប៉ាឡេស្ទីនទេ ជាពិសេសនៅតំបន់ហ្គាហ្សាស្ទ្រីប” ដូច្នេះការមើលឃើញរបស់អ្នកផ្សេងទៀតគឺខុសពីពួកយើង។ លោក Biden បានចំណាយពេល៤ឆ្នាំហើយមិនបានផ្តល់អ្វីសម្រាប់ប្រជាជនប៉ាឡេស្ទីននោះទេ។ លោកធ្លាប់សន្យាថាលោកមានដំណោះស្រាយរវាងរដ្ឋទាំងពីរនេះ ហើយនៅទីបំផុតគឺគ្មានដំណោះស្រាយសម្រាប់រដ្ឋពីរនេះទេ និងកាន់តែគ្មានអ្វីទាំងអស់ នេះជាការបញ្ជាក់របស់លោក Mustafa Abu Hamada ប៉ុន្តែលោកក៏មានទំនោរគាំទ្រសង្គមអ៊ីស្រាអែលដែរ។ លោកបង្ហើរសំណើរខ្លីថា«តើពួកគេយើងអាចសុំពីការបោះឆ្នោតនៅអាមេរិកបានទេ? ប្រសិនបើលោក Trump ទទួលបានជោគជ័យមែន សូមលោកមេត្តាអាណិតអាសូរដល់ប្រជាជនប៉ាឡេស្ទីនផង ជួយពួកគេផង»៕
សម្រួលអត្ថបទ៖សុផារិន្ទ