ជើងហោះហើរហុងកុងអនុវត្តន៍ដោយចុះចតឆ្វែលពីលើផ្លូវអាកាសដ៏កោងចោទពីលើទីក្រុងទំនើបរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តដើម

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific នៅថ្ងៃច័ន្ទនេះបានសម្របខ្លួនអនុវត្តន៍ដោយហោះហើរជាមួយនឹងយន្តហោះដឹកអ្នកដំណើរក្នុងកំពស់ទាប ពីលើអគារខ្ពស់ៗក្នុងទីក្រុងហុងកុង ហើយឆ្វែលបកបត់ខ្លួនមួយជុំដូចយន្តហោះជំនាន់មុនៗដែរ ដែលធ្លាប់បានចុះចតនៅអាកាសយានដ្ឋានចាស់របស់ខ្លួនអំឡុងឆ្នាំ១៩៩៨ឡើងវិញ។ ស្របពេលការសាងសង់និងជួសជុលអាកាសយានដ្ឋានចាស់របស់ហុងកុងជិតរួចរាល់ហើយដែរ។ នៅមុនឆ្នាំ១៩៩៨ អាកាសយានដ្ឋានអន្តរជាតិរបស់ហុងកុងស្ថិតនៅចំកណ្តាលទីក្រុង ហើយវិធីសាស្រ្តចុះចតរបស់ជើងហោះហើរទាំងអស់គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ថែមទាំងមានភាពល្បីល្បាញខ្លាំងទៀតផង ដោយសារតែតម្រូវឲ្យយន្តហោះត្រូវ នាំអ្នកដំណើរឆ្វែលមើលទីក្រុងទាំងមូលមួយជុំសិន លើផ្លូវអាកាសដ៏កោងនិងចោតពីលើប្លុកផ្ទះល្វែងដ៏ទំនើបៗ រួចទើបបត់ត្រលប់ក្រោយមុនចុះចតជាផ្លូវការ។ ដំណើការចុះចតរបស់ជើងហោះហើរ Cathay Pacific នៅពេលនេះបានទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និង បានរំលឹកឡើងវិញពីអ្វីដែលទីក្រុងហុងកុងធ្លាប់អនុវត្តន៍ក្នុងវិស័យអាកាសចរពីមុនមក៕
សម្រួលអត្ថបទ៖សុផារិន្ទ