ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងអាយប៉ានិងសភាសង្កេតការណ៍អាយប៉ា គឺសភាប្រទេស អ៊ុយក្រែន នៅរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។
ជំនួបរវាងអាយប៉ានិងសភាសង្កេតការណ៍ រៀបចំធ្វើឡើងក្រោមមូលបទ៖ កិច្ចសហប្រតិបត្តិការសភាឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន។