ដើម្បីមានការជំរុញទេសចរណ៍តាមរយៈការពង្រីកជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានរួមដៃគ្នាពង្រីកជើងហោះហើរត្រង់រវាងគ្នាទៅវិញទៅមក

ដើម្បីមានការជំរុញទេសចរណ៍តាមរយៈការពង្រីកជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានរួមដៃគ្នាពង្រីកជើងហោះហើរត្រង់រវាងគ្នាទៅវិញទៅមក

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរកាលពីខែមិថុនាឆ្នាំនេះបានចាប់ផ្តើមជើងហោះហើរត្រង់លើកដំបូងរវាងកម្ពុជានិងឥណ្ឌា ដែលដំណើរការបួនដងក្នុងមួយសប្តាហ៍។

ដោយសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រដ្ឋាភិបាលនៃរដ្ឋឧត្តរប្រទេស (អ៊ូតារប៉្រាដេស)នៃប្រទេសឥណ្ឌាបានរៀបចំដំណើរទស្សនកិច្ចរយៈពេលពេញមួយសប្តាហ៍ សម្រាប់គណៈប្រតិភូមួយក្រុម ដែលរួមមានទីភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានកម្ពុជា មកសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងរដ្ឋឧត្តរប្រទេសផងដែរ។ គណៈប្រតិភូដែលមានសមាជិកចំនួន ២០ នាក់តំណាងឱ្យភ្នាក់ងារទេសចរណ៍ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ក៏ដូចជាអ្នកសារព័ត៌មានមកពីបណ្តាញផ្សព្វផ្សាយក្នុងស្រុកបានបន្តដំណើរទៅទស្សនាប្រាសាទ Taj Mahal ដែលមានទីតាំងនៅខាងស្ដាំ  ច្រាំងទន្លេ Yamuna ក្នុង Agra រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។  ប្រាសាទ Taj Mahal ត្រូវបានកសាងឡើងនៅឆ្នាំ 1631 ដោយអធិរាជ Mughal Shah Jahanទី5 (r. 1628–1658) ដើម្បីធ្វើផ្នូររបស់ភរិយាជាទីស្រឡាញ់របស់គាត់ Mumtaz Mahal; ហើយប្រាសាទនេះ ក៏ជាផ្ទះផ្នូររបស់ Shah Jahan ផងដែរ។  

ប្រាសាទ តាច ម៉ាហាល ដែលជាសំណងស្ថាបត្យកម្មដ៏អច្ឋារិយៈស្ថិតនៅក្នុងទីក្រុងអាក្រា និងជាងនិមិត្តរូបនៃប្រជាជាតិឥណ្ឌាទាំងមូល ព្រមទាំងទីតាំងផ្សេងទៀតក្នុងរដ្ឋឧត្តរប្រទេសដែលមានទាក់ទងនឹងប្រវត្តិនៃព្រះពុទ្ធសាមណៈគោតម ដែលបានបង្កើតព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា ដែលក្រោយមក បានសាយភាយមកកម្ពុជាក្លាយជាសាសនារបស់រដ្ឋ ។