ដំណាំកសិកម្មដ៏សំខាន់នៅតំបន់ភ្នំ-ខ្ពង់រាបរបស់ប្រទេសបូលីវីត្រូវជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ខណៈពលរដ្ឋជាង៦០០០នាក់រងផលប៉ះពាល់ 

អ្នកស្រុកនៅក្នុងសហគមន៍ភ្នំ Viacha នៃប្រទេសបូលីវីកំពុងរងនូវស្ថាភាពខូចខាតជាដំណំនិងកំពុងរាប់ទំហំនៃការខូចខាតទាំងនោះដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរដែលបណ្តាលឱ្យជន់លិចក្នុងតំបន់នោះដែរ។ មិនតែប៉ុណ្ណោះវាលស្រែ ចំការ និងផ្ទះជាច្រើនខ្នងជុំវិញតំបន់ភ្នំ Viacha និងតំបន់ខ្ពង់រាបបូលីវី ក៏ត្រូវបានជន់លិចដែរ បន្ទាប់ពីបាក់ច្រាំងទន្លេ ដោយសារតែដីសើមមិនឈប់។ ទឹកជំនន់នៅពេលនេះបានបំផ្លាញដំណាំដំឡូង និងប្រភេទស្រូវដ៏សំខាន់របស់បូលីវី ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចក្នុងស្រុកដែរ។ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមកសិករជាច្រើននាក់បានដើរឆ្លងកាត់ទឹកជន់ដើម្បីផ្លាស់ទីសត្វពាហនៈរបស់ពួកគេទៅកាន់ទីទួលខ្ពស់ ដើម្បីបន្តវិស័យកសិកម្មក្រោយពីទឹកស្រកវិញ។ មន្ត្រីការពារជនស៊ីវិលបាននិយាយថា មនុស្សប្រហែលជា៦០០០នាក់បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងតំបន់នេះ ខណៈដែលទីតាំងផ្សេងមួយចំនួន ក៏រងផលប៉ះពាល់ដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ