ដំណឹងដ៏សោកស្តាយ! សម្តេចប៉ាប Francis ទទួលមរណភាពក្នុង ជន្មាយុ៨៨ព្រះវស្សា ដោយពិធីកាន់ទុក្ខផ្លូវការនឹងត្រូវធ្វើឡើង៩យប់៩ថ្ងៃ 

សូមចូលរួមសោកស្តាយចំពោះមរណភាពរបស់សម្តេចប៉ាប Francis ក្នុងព្រះជន្ម៨៨ព្រះវស្សានៅបុរីវ៉ាទីកង់ដោយសារជំងឺផ្លូវដង្ហើម និងខ្សោយតម្រងនោមដំណាក់កាលដំបូង។ មុនពេលសម្តេចប៉ាបទទួលមរណភាព សម្តេចក៏បានទទួលរងនូវផលវិបាកដោយសារជំងឺរលាកសួតទ្វេដងដែរ ដែលមិនអាចសង្រ្គោះបានបើទោះបីជាក្រុមគ្រូពេទ្យជំនាញប្រឹងប្រែងជួយឲ្យអស់លទ្ធភាពក្តី។ សម្តេចប៉ាបបានចូលព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ប៉ុន្តែស្ថានភាពរបស់សម្តេចប៉ាបកាន់តែអាក្រក់ទៅៗ ជាមួយនឹងបញ្ហាផ្លូវដង្ហើម និងជំងឺខ្សោយតម្រង។ មុនពេលទទួលមរណភាពសម្តេចក៏បានជួបស្វាគមន៍ជាមួយនឹងអនុប្រធានាធិបតីអាម៉េរិក JD Vance ដែរកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីអបអរសាទរពិធីបុណ្យ Easter ដ៏ធំនៃសាសនាកាតូលិក។ សូមបញ្ជាក់ថាសម្តេចប៉ាប Francis បានកើតនៅតំបន់ Jorge Mario Bergoglio ក្នុងទីក្រុងប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ និងទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចគឺជាប្រមុខដឹកនាំព្រះវិហារកាតូលិកដ៏ធំលើពិភពលោក និងក្នុងរដ្ឋអធិបតេយ្យភាព Vatican ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០២៥នេះ។ សម្តេចប៉ាប គឺជាសម្តេចសង្ឃដំបូងគេនៃសង្កមយេស៊ូគ្រឹសនាតំបន់ភាគខាងត្បូងអាមេរិកាំង ឬ (the Jesuit the Southern America)។ សពរបស់សម្តេចប៉ាប នឹងត្រូវធ្វើបុណ្យតាមប្រពៃណីសាសនាកាតូលិកក្នុងរដ្ឋវ៉ាទីកង់សម្រាប់ទស្សនាជាសាធារណៈរយៈពេល៩យប់ ៩ថ្ងៃ នៅព្រះវិហារ St. Peter’s Basilica។ សម្តេចប៉ាប Francis គឺអ្នកផ្តួចផ្តើមនិងអនុម័តសម្រាប់គូស្នេហ៍ភេទដូចគ្នាលើពិភពលោក LGBTQ+ និងតួនាទីរបស់ស្ត្រីនៅក្នុងសាសនាផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ