វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី និងប្រដាល់គុនខ្មែរ តាមបណ្តាខេត្តក្រុងជាច្រើន ដើម្បីអបអរពិធីបុណ្យអុំទូក

អុំទូកឆ្នាំនេះ កាន់តែកក្រើក និងអស្ចារ្យ ដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ប្រដាល់​គុនខ្មែរ ព្រមទាំងរៀបចំតែងលម្អនៅតាមបណ្តាផ្លូវមួយចំនួន និងចូលរួមបណ្តែតប្រទីតរបស់ វឌ្ឍនៈ គ្រុប នៅមុខព្រះបរមរាជវាំង ដើម្បីបន្តចែករំលែកពេលវេលាល្អ និងផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំ វឌ្ឍនៈ ប៊្រូវើរី តែងតែចូលរួមប្រារព្ធពិធីបុណ្យតូចធំជាច្រើន ហើយសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ វឌ្ឍនៈ ប៊្រូវើរី បានសហកាជាមួយរដ្ឋបាលខេត្តកំពង់ចាម កណ្តាល តាកែវ ត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី កោះកុង ព្រៃវែង កំពង់ធំ បន្ទាយមានជ័យ រៀបចំការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ព្រមទាំងការប្រគំតន្ត្រីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” ជាមួយវត្តមានចូលរួមដោយតារាចម្រៀងល្បីៗ និងកំពូលអ្នកប្រដាល់ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដែលការរៀបចំនេះនឹងប្រពឹត្តទៅតាមបណ្តាខេត្តនានាទៅចាប់ពីពាក់​កណ្តាល​ខែតុលានេះ រហូត​ដល់​​​​​​ពាក់កណ្តាលខែវិច្ឆិកានៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៤ រហូតដល់១៦ វិច្ឆិកា។

ហ្វេនៗនៅតាមខេត្តក្រុងនីមួយៗខាងលើនឹងទទួលបានភាពរីករាយ បង្កើតអនុស្សាវរីយសប្បាយៗក្នុងព្រឹត្តិការណ៍អុំទូកឆ្នាំ២០២៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានទាំងកម្មវិធីប្រគំតន្រ្តី កម្មវិធីប្រដាល់ ការប្រណាំងទូកង ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងស្តង់អាហារចម្រុះសម្បូរបែប ដែលអាចឱ្យបងប្អូនរីករាយក្នុងការដើរទស្សនា ទិញទំនិញ ភ្លក្សរសជាតិម្ហូប និងការលេងហ្គេមកម្សាន្តជាច្រើនទៀត ជាពិសេសក្រេបរសជាតិផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន។